
សហគមន៍រតនគិរីជាង ៣០០ គ្រួសារព្រមានតវ៉ា បើក្រុមហ៊ុនចិនមិនដកថយរុករ៉ែមាសក្នុងព្រៃសហគមន៍
ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយជាង ៣០០ គ្រួសារ នៅខេត្តរតនគិរី ព្រមានតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើតំណាងក្រុមហ៊ុនចិន ខេមបូឌាន ស៊ានចាម មិនដកថយពីគម្រោងរុករករ៉ែមាស ក្នុងតំបន់ព្រៃការពារសហគមន៍គង់ធំ ដែលជាទីតាំងអាស្រ័យផល និងជាតំបន់ជំនឿរបស់ពួកគាត់។











