អ្នកស្រី រិ តេន ចង្អុលបង្ហាញពីការបូមទឹកចេញពីអណ្ដូងដែលប្រើប្រាស់ប្រចាំថ្ងៃ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ ពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុងសៀមរាប​គ្មាន​បណ្ដាញ​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ការប្រើ​ទឹកអណ្ដូង​​កំពុង​ជួបបញ្ហា

ភូមិនគរក្រៅ ឃុំគោកចក​ មានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅជាប់ៗគ្នាជាច្រើន ខណៈដែលផ្ទះពលរដ្ឋខ្លះមានអណ្ដូងទឹកប្រើប្រាស់ និងពលរដ្ឋខ្លះត្រូវសុំអ្នកជិតខាងប្រើប្រាស់ជាមួយ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​វប្បធម៌​ពិនិត្យ​មើល​ការ​ប្រឡង​បវរកញ្ញា Miss Grand Cambodia ដែល​ស្លៀកពាក់​មិន​សមរម្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅ​រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ពិនិត្យ​មើលឱ្យ​បាន​ដិត​ដល់​លើ​កម្មវិធី​​ប្រឡង​បវរកញ្ញា Miss Grand Cambodia ក្រោយមានការរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។

ពលរដ្ឋខ្មែរ​ធ្វើ​បាតុកម្ម​នៅ​អាមេរិក​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា​

ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​ប្រឆាំង​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​​មន្រ្ដី​​រដ្ឋា​ភិបាល​​ថា ការ​ទាមទារ​នេះ​ជា​រូបភាព​បំភ័ន្ដ​ភ្នែក​។

រដ្ឋាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​មិន​ត្រូវ​ជឿ​អបិយ​ជំនឿ​មិន​សម​ហេតុផល​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាន​ទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ​ ពិសេសពលករដែលធ្វើការងារនៅ​កូរ៉េ មិនត្រូវជឿអបិយជំនឿដែលបំផុសបំផុលមិនសមហេតុផលនាំឱ្យខាតប្រយោជន៍ និងបាត់បង់ការងារ ក្រោយមាន​ការឃោសនារឿងទឹកលិចពិភពលោក។

ក្រុមយុវជនខ្មែរថាវរៈ បានជួបជុំដាក់ញត្តិថ្មី និងដានតាមញត្តិចាស់ដែលបានដាក់កាលពីថ្ងៃទី៤ ខែមេសា ស្នើសុំរដ្ឋមន្រ្តីក្រសួងកិច្ចការនារីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជ្ញាធរដែលបានប្រើហិង្សាលើកូដករណាហ្គាវើលដ៍ជាស្ត្រី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

ក្រសួងកិច្ចការនារី​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ហិង្សា​លើ​ស្រ្តី​របស់​ស្ថាប័ន​មួយចំនួន​នៅ​មិនទាន់​ស្រប​នឹង​វិជ្ជាជីវៈ

ក្រសួងកិច្ចការនារី ជំរុញឱ្យស្ថាប័នផ្សព្វផ្សាយពង្រឹងការអនុវត្តនិងប្រតិបត្តិឱ្យសមស្របសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ក្រោយរកឃើញថាមានស្ថាប័នមួយចំនួនតូចប៉ុណ្ណោះដែលរាយការណ៍ប្រកបដោយវិជ្ជាជីវៈ។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ថ្លែងក្នុងថ្ងៃដែលលោកត្រូវបានប្រកាសជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ថា កុមារីម្នាក់​ស្លាប់​ក្រោយ​សត្វឪម៉ាល់​ទិច​ដោយសារ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានលើកឡើងថា សារជាតិពុលរបស់ឪម៉ាល់បានធ្វើឱ្យកុមារីវ័យ៧ឆ្នាំម្នាក់ស្លាប់ ក្រោយពីសត្វឪម៉ាល់ទាំងនោះបានទិចនាងជាច្រើនកន្លែង ដែលធ្វើឱ្យប៉ះពាល់ដល់​សរីរាង្គសំខាន់ៗ។

កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​៧ថ្ងៃ​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់ព្រំដែនថៃ​ខ្លះ​កំពុង​ប្រឈម​ការជន់លិច

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

នាយក​រដ្ឋមន្ត្រី​ច្រានចោល​ចំពោះ​ការ​ចោទថា​គ្រួសារ​លោក​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំតាម៉ៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះរាល់ការចោទប្រកាន់ថា ​គ្រួសាររបស់លោកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយគម្រោងឈូសឆាយ និងអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ។

លោក សួង ឌ័ន ទទួលមរណភាព ដោយសាច់ញាតិអះអាងថាលោកស្លាប់អំឡុងពេលកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (ជល់មាន់) ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

តុលាការ​ឃុំខ្លួន​មន្រ្តី​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ ៣នាក់ ពីបទ​មនុស្សឃាត​ដោយ​អចេតនា

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខេត្តចំនួន៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារខេត្តជាបណ្ដោះអាសន្ន ខណៈ​មន្រ្តីកងរាជអាវុធហត្ថ១០នាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ​ ដោយ​រកពុំឃើញថាពួកគេ​មានកំហុស​។

ជនជាតិ​ដើម​ភាគ​តិច​ខេត្តរតនគិរី​ជំរុញ​អាជ្ញាធរ​​​ផ្ដល់​ដី​ជិត​១ ០០០​ហិកតា​ឱ្យ​ពួកគេ​អាស្រ័យ​ផល​

ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួនខេត្តរតនគិរី បានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយបញ្ហា​ដីព្រៃសហគមន៍មួយ​មានទំហំជិត ១ ០០០ហិកតា ដែលត្រូវបានក្រុមហ៊ុនឯកជនមួយ​កាន់កាប់ធ្វើជាកម្មសិទ្ធិ ខណៈរឿងនេះបានអូសបន្លាយជិត១ឆ្នាំមកហើយ។