បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

កសិករ​នៅ​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​បោះបង់​របរ​ចិញ្ចឹមជ្រូក ខណៈ​ការ​នាំចូល​ខុសច្បាប់​នៅ​បន្ត​កើត​មាន

សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា អះអាងថា កសិករ​មួយ​ចំនួន​នៅតាម​បណ្ដា​ខេត្តជាប់ព្រំដែនបាន​សម្រេច​ចិត្ត​បោះបង់របរ​ចិញ្ចឹមសត្វជ្រូក ខណៈ​ករ​ណី​នាំ​ចូល​សត្វ​​ជ្រូក​​ខុស​ច្បាប់​ពីប្រទេស​​ជិត​​ខាង​​នៅបន្តកើតមាន។

កម្មកររោងចក្រ

៥ខែ​ដើមឆ្នាំ​នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​អាមេរិក​កើនឡើង​ជិត​៦០​ភាគរយ

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានការកើនឡើងចំនួន ៥៧,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ ខណៈការនាំចូលទំនិញរបស់​អាមេរិកមកកម្ពុជាមានទឹកប្រាក់ចំនួន១៣៤លានដុល្លារ។

សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​ស្រុកអង្គរជុំ ស្នើ​ប្រមូល​ឱសថ​ខុសច្បាប់​និង​ខូចគុណភាព​តាមទីផ្សារ

ប្រធានការិយាល័យសុខាភិបាលស្រុកអង្គរជុំ បានស្នើទៅ​អភិបាលស្រុកពួក ដើម្បីចុះប្រមូលឱសថនិងថ្នាំផ្សំដែលលក់ខុសច្បាប់នៅ​តាមតូបចាប់ហួយនិងក្នុងផ្សារ ដើម្បីយកមកកម្ទេចចោល។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

គណបក្សភ្លើងទៀន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុង​ករណី​ចាប់​និង​ឃុំខ្លួន​លោក អៀ ចាន់ណា

គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ដោយសារការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

កម្ពុជា​បញ្ជាទិញ​វ៉ាក់សាំង​កូវីដ-១៩​ជាង​១០៤លានដូស​បន្ថែម​បម្រុង​ទុក​ប្រើប្រាស់​ពី​ឆ្នាំ២០២៤​ដល់ឆ្នាំ២០២៦

រដ្ឋាភិបាល​កម្ពុជាសម្រេច​ចុះហត្ថលេខាដើម្បីបញ្ជាទិញវ៉ាក់សាំងការពារកូវីដ-១៩ជាង១០៤លាន​ដូស​បន្ថែមទៀតពីក្រុមហ៊ុនផលិតវ៉ាក់សាំងប្រភេទ​​ស៊ីណូវ៉ាក់របស់ចិន ដើម្បីទុកប្រើប្រាស់​រយៈពេ​ល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។