
អាល្លឺម៉ង់ ថាខ្លួននឹងមិនបញ្ជូនយន្តហោះចម្បាំងឱ្យទៅអ៊ុយក្រែនឡើយ
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) បានបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសរបស់លោកនឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ខណៈទីក្រុងកៀវ (Kyiv) អំពាវនាវឱ្យលោកខាងលិច ផ្ដល់អាវុធឱ្យខ្លួនកាន់តែច្រើនបន្ថែមទៀត ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។