ប្រធាន​នគរបាល​ចរាចរណ៍​ក្រុង​ភ្នំពេញ​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ ជំរិត​ទារ​ប្រាក់​ពី​មន្ត្រីតាម​គោលដៅ​

ប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សែម គន្ធា បានបដិសេធការចោទប្រកាន់ថា លោកជំរិតទារប្រាក់ពីមន្រ្តីនគរបាលនៅតាមគោលដៅនានា។

បុរសជនជាតិចិនម្នាក់ត្រូវបានសម្លាប់នៅខេត្តកោះកុង

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីម្សិលមិញ ឲ្យដឹងថាសមត្ថកិច្ចខេត្តកោះកុង បានប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា។ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចខេត្ត ការស្លាប់នេះជាអំពើឃាតកម្ម ដែលសម្លាប់នៅតំបន់ផ្សេង ហើយយកសពមកទម្លាក់ចោលនៅកន្លែងកើតហេតុ។

កម្ពុជា-ឡាវ រួមគ្នាទប់ស្កាត់​បទល្មើសគ្រឿងញៀនឆ្លងដែន

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីម្សិលមិញឲ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃប្រទេសឡាវ លោក វីឡែ ឡាខាំហ្វង។ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានសន្យាថា​ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនឲ្យកាន់តែសកម្មថែមទៀត។

កម្ពុជា​ត្រៀម​ទាហាន​៣០០​នាក់​ដឹក​ទឹក​ជូន​ពលរដ្ឋ​តាម​ខេត្ត​ដែល​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​

កងកម្លាំងទាហានប្រមាណ៣០០នាក់របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមសម្រាប់ដឹកទឹកជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តមួយចំនួន ដែលប្រឈមកង្វះទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ។

សិង្ហបុរី សន្យា​បណ្តុះ​បណ្តាល​នគរបាល​កម្ពុជា​លើ​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិនធឺណិត

អគ្គស្នងការដ្ឋាននគរបាលសិង្ហបុរីនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនមកបណ្ដុះបណ្ដាលដល់នគរបាលកម្ពុជា នូវជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ។

កម្មការិនី៣០នាក់នៅរោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យដួលសន្លប់

កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែភល អឹលភែរឹល(ខេមបូឌា) មានទីតាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានដូលសន្លប់ប្រមាណ៣០នាក់នៅព្រឹកនេះ ។

ក្មេងស្រី២នាក់លង់ទឹកស្លាប់ និង៤នាក់ទៀតត្រូវបានជួយសង្គ្រោះនៅខេត្តបន្ទាយមានជ័យ

ក្មេងស្រី២នាក់បានលង់ទឹកស្លាប់និង៤នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ នៅពេលដែលពួកគេហែលទឹកលេងនៅអាងពង្រ ស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ។

លោក ស ថេត​ ជំរុញដល់​​មន្រ្តីក្រោម​ឱវាទយកអត្តសញ្ញាណប័ណ្ណឲ្យដល់ផ្ទះពលរដ្ឋ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានជំរុញ​ដល់អាជ្ញាធរមូលដ្ឋានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅ ដែលបានធ្វើរួចហើយប្រគល់ឲ្យប្រជាពលរដ្ឋឲ្យ​ដល់លំនៅដ្ឋានតែម្ដង។

ក្រសួងមហាផ្ទៃធ្វើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ជូនពលរដ្ឋជិត៤០ម៉ឺនសន្លឹកនៅឆ្នាំ២០១៨

យោងតាមរបាយការណ៍របស់ក្រសូងមហាផ្ទៃ ចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា ក្រសួងបានផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានចំនួន ៣៩៣ ៥៩១សន្លឹក និងប្រគល់ជូន​​​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋបាន​ចំនួន ៣៦៨ ៥២៩សន្លឹក ។

រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​ធ្លាក់​ចេញ​ពី​ផ្លូវ​ ក្រោយ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹកដី​នៅ​ខេត្ត​ព្រះសីហនុ

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ទូរ​រថ​ភ្លើ​ង​​ដឹកអ្នក​ដំណើរ​មួយខ្សែ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក បន្ទាប់​ពី​​បាន​បុក​គ្នា​ជាមួយ​​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ឯ​ស្រុក​ព្រៃនប់ នៅ​ព្រឹក​ថ្ងៃ​នេះ ប៉ុន្តែ គ្មាន​អ្នក​ដំណើរ​ណា​​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ឡើយ។