អាកាសធាតុក្តៅខ្លាំងធ្វើឲ្យស្រះទឹកមុខប្រាសាទអង្គរវត្តស្រកលឿន
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃនេះ បានឲ្យដឹងថា ស្រះទឹកខាងត្បូង ឬស្រះទឹកប្រុស បានស្រកយ៉ាងលឿនដោយសារអាកាសធាតុក្តៅ ហើយក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិណប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះទឹកមួយនេះ។