ក្រុមប្រឹក្សាឃ្លាំមើល បារម្ភពីសន្ទុះកំណើនជនជាតិចិនច្រើននៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបង្ហាញក្តីបារម្ភថា ចំនួនប្រជាជនចិនកើនឡើងច្រើនក្នុងរយៈពេលខ្លី អាចនឹងមានវិបត្តិនៅក្នុងសង្គមនៅក្នុងអនាគត។​

អាជ្ញាធរខេត្តបាត់ដំបងផ្សឹកព្រះសង្ឃមួយអង្គ ក្រោយរកឃើញថា រក្សាអាវុធខុសច្បាប់

អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយពីរកឃើញថា លាក់ទុកអាវុធខុសច្បាប់នៅក្នុងអាស្រមនិងប្រើប្រាស់សារធាតុញៀន។

ក្រសួងមហាផ្ទៃនឹងបង្កើតការិយាល័យថ្មីនៅខេត្ត៣ សម្រាប់ទប់ស្កាត់ជនបរទេសប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា

ក្រសួងមហាផ្ទៃនឹងបង្កើត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួនបីកន្លែងទៀតនៅតាមបណ្ដាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។

វិនិយោគិននិងទេសចរបរទេសមកកម្ពុជារងគ្រោះថ្នាក់កើនឡើងជាង៥០% ក្នុងឆ្នាំ២០១៨

វិនិយោគិន និងភ្ញៀវទេសចរបរទេស​ដែល​មក​ប្រទេស​​កម្ពុជា បាន​ទទួល​​រងគ្រោះផ្សេងៗមានចំនួន ៥២៧ករណី ដែលមានការកើនឡើង២៨២ករណី បើធៀបទៅនឹងឆ្នាំ២០១៧ក្នុងរយៈពេលដូចគ្នា។

សិស្សចំនួន២២នាក់ទៀតដួលសន្លប់នៅវិទ្យាល័យស្រុកថ្មគោល ខេត្តបាត់ដំបង

សិស្សានុសិស្សប្រមាណ២២នាក់បន្តដួលសន្លប់ នៅវិទ្យាល័យថ្មគោល ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ ដែលធ្វើឲ្យចំនួនសិស្សដួលសន្លប់កើនដល់ជាង៩០នាក់។

សិល្បករ​ រៀបចំ​ប្រគុំតន្ត្រីប្រមូល​ថវិការ​ជួយគ្រួសារ​បរទេសមួយ​ដែល​ការពារព្រៃឈើខ្មែរ​

ក្រុម​សិល្បករ​ និងអ្នកផលិតករវីដេអូអប់រំមួយក្រុម ​ថា​នឹងរៀបចំការប្រគុំតន្ត្រីមួយនៅដើមឆ្នាំ២០១៩ខាងមុខនេះ ដើម្បីប្រមូលថវិការជួយដល់​ជន​ជាតិ​បរទេសបរទេសម្នាក់ដែល​កំពុងចូលរួម​អភិរក្សសត្វព្រៃ និងព្រៃឈើនៅភ្នំត្នោត ក្នុង​ខេត្តព្រះវិហារ ។

លោក ហ៊ុន សែន នឹងចូលរួមប្រជុំអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសនេប៉ាល់​​​ នៅចុងខែនេះ

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​​​សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ តបតាមការអញ្ជើញរបស់ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨​​​ ខាងមុខនេះ។

ជប៉ុនបន្តផ្ដល់ជំនួយជិត៤លានដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីនឆ្នាំ២០១៩   

រដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ជំនួយដល់អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)ជិត៤លានដុល្លារអាមេរិក សម្រាប់បោសសម្អាតមីននៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ខាងមុខនេះ…

កម្ពុជាគ្រោងចុះអនុស្សារណៈជាមួយ FBI ដើម្បី​ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក ហៅកាត់ថា FBI គ្រោង ចុះអនុស្សារណៈជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ  និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃប្រទេសកម្ពុជា ដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន…

អារ៉ាប់សិក្សាពីការវិនិយោគប្រេងនិងឧស្ម័ននៅកម្ពុជា

កាលពីថ្ងៃទី៦ ខែវិច្ឆិកា សមាជិករាជវង្សអារ៉ាប់រួមព្រះអង្គម្ចាស់ Amed Dalmook Al Maktoum​ បានជួបជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល។​ ជំនួបនោះធ្វើឡើងក្នុងក្នុងគោលបំណងចាប់ផ្តើមទំនាក់ទំនង និងបណ្តាក់ទុនវិនិយោគលើវិស័យប្រេង និង ឧស្ម័ននៅកម្ពុជា…