
តុលាការខេត្តស្វាយរៀង ដោះលែងពលរដ្ឋមានជម្លោះដីធ្លី២នាក់ឱ្យក្រៅឃុំបណ្ដោះអាសន្ន
សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២រូបឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួនពួកគេជិត២០ថ្ងៃ និងបន្ទាប់ពីពលរដ្ឋមានជម្លោះដីធ្លីទាំងនោះសម្រេចទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០រៀល តាមការចង់បានរបស់អាជ្ញាធរ។