
ពលរដ្ឋនៅបឹងទំពន់១ ថាអាជ្ញាធរខណ្ឌមានជ័យរុះរើផ្ទះពួកគាត់ដោយមិនមានសំណង
ពលរដ្ឋចំនួន១០គ្រួសារ រស់នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអះអាងថា អាជ្ញាធរខណ្ឌបានចាប់ផ្តើមរុះរើផ្ទះរបស់ពួកគាត់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ដោយពុំមានការផ្តល់សំណងណាមួយឡើយ ប៉ុន្តែអាជ្ញាធរថាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។