រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងណែនាំបេក្ខជនគោរពបទប្បញ្ញត្តិនៃការប្រឡងបាក់ឌុប បើរកឃើញកំហុសនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ

ក្រសួងអប់រំ អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត បើពុំនោះទេ បេក្ខជននឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃចន្ទនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី។

កូដករ​ណាហ្គា​ប្រមូល​ផ្តុំ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ខណៈ​កូដករ​២​នាក់​​ចូល​​ទៅ​​បំភ្លឺ​នៅ​​ថ្ងៃ​​នេះ

កូដករ​ណាហ្គាវើលដ៏ ប្រមាណ៣០នាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ខណៈកូដករ២នាក់ ត្រូវ​​ចូល​បំភ្លឺ​នៅចំពោះមុខតុលាការ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន នៅព្រឹកថ្ងៃចន្ទនេះ។

ព្រះមហាក្សត្រ​​នៃ​ព្រុយ​ណេ​​ដារូ​ស្សាឡាម នឹង​យាង​មក​​កម្ពុជា នៅ​ដើម​​សប្តាហ៍​ក្រោយ

ព្រះចៅស៊ុលតង់ ហាជី ព្រះមហាក្សត្រ​​នៃព្រុយណេ​ដារូស្សាឡាម នឹង​យាងមក​បំពេញព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​ នៅប្រទេសកម្ពុជា នៅដើមសប្តាហ៍ក្រោយ​នេះ តបតាម​ការ​យាងរបស់ព្រះមហា​ក្សត្រ​​​នៃ​​ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ម៉ាស់ស អាវខៀវ) និងលោក នី សុខា (ម៉ាស់ស អាវពណ៌ផ្ទៃមេឃ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

តុលាការ​កំពូល​គ្រោង​បើក​សវនាការ​លើ​បណ្ដឹងសាទុក្ខ​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥រូប​នៅ​ថ្ងៃសុក្រនេះ

តុលាការ​កំពូល គ្រោង​បើកសវនាការ​លើបណ្ដឹង​សាទុក្ខរបស់មន្ត្រីជាន់ខ្ពស់ និងអតីត​មន្ត្រីស​មាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ចំនួន៥រូប នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

អ្នកសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស៣​នាក់​ទៀត​​ឆ្លង​ជំងឺ​កូវីដ-១៩

កម្ពុជា បន្ត​រក​ឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ចំនួន ៣ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជាសះស្បើយមានចំនួន ៣នាក់។

កម្ពុជា​បន្ត​រកឃើញ​មនុស្ស​២នាក់​ទៀត​ឆ្លង​ជំងឺកូវីដ-១៩ ក្រោយ​មិន​មាន​ករណី​ឆ្លង១សប្ដាហ៍

កម្ពុជាបន្ត​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន២ករណី​​​បន្ថែម​ទៀត កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីមិនមានករណីឆ្លងជាប់ៗគ្នារយៈពេល១សប្តាហ៍កន្លងមក។

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល ពាក់ព័ន្ធនឹង​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តុលាការកំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​ស្នើសុំ​លិខិតឆ្លងដែន​របស់​អតីត​បុគ្គលិក​អាស៊ីសេរី នៅថ្ងៃស្អែកវិញ

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឱ្យដឹងថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​នៃ​តុលាការ​កំពូល គ្រោងនឹងប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួន​លើ​​បណ្ដឹង​សាទុក្ខ​​​​សុំលិខិតឆ្លងដែនរបស់អតីតអ្នក​រាយការណ៍ព័ត៌មាន​​​អាស៊ីសេរី នៅថ្ងៃសុក្រស្អែកនេះវិញ។

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ១,៨៥៣គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ពន្លឿន​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពលរដ្ឋ​ដែល​បាន​រស់នៅ​តំបន់​រុនតាឯក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ទៅក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿន​​កា​​​រចេញ​បណ្ណកម្ម​សិទ្ធិ​​ដីធ្លី​​ជូន​​ប្រជាពលរដ្ឋដែលស្ម័គ្រ​ចិត្តរុះរើ​សំណង់ខុសច្បាប់នៅតំបន់រមណីយ​ដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ដើម្បី​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​អាច​​យក​ប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពរស់នៅបាន។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប៖ ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២ បាន​ចាប់ផ្ដើម​នៅថ្ងៃនេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសពីការចាប់ផ្ដើម​ការពិនិត្យបញ្ជី​ឈ្មោះ និង​​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ។