អ្នកស្រី ដូន ច្រុន ចង្អុលទៅដីដែលនាង និងគ្រួសារផ្សេងទៀតធ្លាប់ធ្វើស្រែចម្ការ មុនពេលដំណាំរបស់ពួកគេត្រូវបានបំផ្លាញ ក្នុងខែសីហា ឆ្នាំ២០២១។

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ផ្ដល់បទសម្ភាន៍ពេលដាក់ញត្តិនៅក្រសួងការងារពាក់ព័ន្ធបញ្ហាកម្មកររោងចក្រមួយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

មេដឹកនាំ​សហជីព​មួយរូប​រង​ការ​ចោទប្រកាន់​ពីបទ «បង្ខិតបង្ខំ» ក្នុង​ករណី​ណាហ្គាវើលដ៍

មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបត្រូវបានក្រសួងការងារចេញលិខិតព្រមានទាក់ទងនឹងសកម្មភាពបង្ខិតបង្ខំបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបន្តការតវ៉ារបស់ពួកគេ ខណៈក្រសួងលើកឡើងថាក៏នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ក្នុងករណីដែលមេដឹកនាំសហជីពរូបនោះនៅតែបន្តសកម្មភាពល្មើសច្បាប់នេះផងដែរ។

ផ្លូវ​មួយ​ខ្សែនៅក្នុង​ភូមិ​ពូឡេះ ត្រូវបានអះអាងថាមានក្រុមហ៊ុនមួយឈូសឆាយ និងដាក់របងព័ទ្ធជុំវិញទៀតផង។

ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​អះអាង​ថា ផ្លូវ​មួយ​ខ្សែ​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ដោយ​ក្រុមហ៊ុន​មួយ

ពលរដ្ឋនៅខេត្តមណ្ឌលគិរី អះអាង​ថា ផ្លូវមួយខ្សែនៅក្នុងតំបន់ត្រូវបានបិទដោយម្ចាស់ដីឯកជន ប៉ុន្តែ​ពួកគាត់​មិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយការអភិវឌ្ឍនោះទេ ខណៈ​អាជ្ញាធរ​ឃុំ​ថា​មិនបានដឹងរឿងនេះ។

អាជីវករផ្សារអូរឫស្សីរាប់សិបនាក់ចេញមកតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

អាជីវករ​ផ្សារ​អូរឫស្សី​តវ៉ា​ប្រឆាំង​ការ​ដំឡើង​ថ្លៃជួលតូប

អាជីវករលក់ដូរនៅផ្សារអូរឫស្សីប្រមាណ២០០នាក់ បន្តការតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃជួលតូប ដោយថា ជីវភាពពួកគេនៅមិនទាន់ត្រលប់មករកភាពប្រសើរវិញនៅឡើយ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩។

កញ្ញា ណាន់ ម៉ារ៉ា ជា​និស្សិត​ជនជាតិ​ដើម​ភាគតិច​គ្រឹង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

យុវតី​ជនជាតិដើមភាគតិច​បាន​ជម្នះ​លើ​ការ​រើសអើង​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម

អត្រាបោះបង់ការសិក្សាគឺខ្ពស់ក្នុងចំណោមយុវជនជនជាតិដើមភាគតិច។ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុនដោយរដ្ឋាភិបាល គិតត្រឹមឆ្នាំ២០១៣ ស្ទើរតែ ៦៦% នៃជនជាតិដើមភាគតិចដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មិនទាន់បានបញ្ចប់ថ្នាក់បឋមសិក្សានៅឡើយ។ មានប្រមាណជា១០% ទទួលបានការអប់រំខ្លះៗកម្រិតមធ្យមសិក្សា ហើយតិចជាង១% មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការ​សិក្សា​ដដែលបន្ថែម​ថា ស្ថិតិ​គឺ​មានភាពមិនល្អប្រសើរចំពោះ​កុមារីនិង​ស្ត្រី​ជាងបុរស​។