
បុគ្គលិកខ្លះនៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតាត្រូវគេប្រាប់ឱ្យជម្លៀសខ្លួនក្រោយអ៊ីរ៉ង់ព្រមានវាយប្រហារ
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី១៤ខែមករា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីផែនការរសើប បានពណ៌នាថា ការចាត់វិធានការនៅមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតានេះ គឺជាវិធានការបង្ការទុកជាមុន។


















