នាយករដ្ឋមន្ត្រីដាស់តឿនមន្ត្រីមូលដ្ឋានឱ្យសកម្មនឹងការងារនិងចុះពិនិត្យដោះស្រាយបញ្ហាផ្លូវខូច
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកនិងដាស់តឿនដល់អាជ្ញាធរមូលដ្ឋានត្រូវសកម្មក្នុងការដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវចុះពិនិត្យនិងជួលជុលផ្លូវដែលរងការខូចខាត ដោយលោកថា មិនមែនឱ្យកាន់តំណែងហើយអង្គុយលេងនោះទេ។