អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន ក្នុងពេលគណបក្សនេះសមាជកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក លោក នល់ ពង្សធារិទ្ធ ឈ្មោះកំហែង ជ័យ)

មន្រ្តី​​បក្ស​ភ្លើង​ទៀន​ដែល​រង​អំពើ​ហិង្សា​​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ ​ខណៈ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ដៃ​ដល់

អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដោយមិនហ៊ានចេញក្រៅផ្ទះ ក្រោយ​រងអំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខជាច្រើនាក់ ប៉ុន្តែរយៈពេលប្រមាណ១ខែមកហើយ សមត្ថកិច្ច​នៅតែមិនទាន់ចាប់បានជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នករាយការណ៍​ពិសេស UN មក​ទស្សនកិច្ច​កម្ពុជា​ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក​​ វិទិត​ ​មុនតាប៊ន (Vitit Muntarbhorn) នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

តារា​ចម្រៀង​លេចធ្លោ​ម្នាក់​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ស្រលាញ់​ព្រៃឈើ​និង​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វព្រៃ ក្រោយ​ព្រៃ​ភ្នំតាម៉ៅ​ត្រូវ​បាន​បំផ្លាញ​

តារាចម្រៀង​ល្បីឈ្មោះ​នៅក​ម្ពុជា​អ្នកនាង មាស សុខសោភា បង្ហាញពីឆន្ទៈ​ស្រលាញ់​បរិស្ថាន និងអំពាវនាវ​ដល់អ្នកគាំទ្រឱ្យចូលរួមស្រលាញ់ការពារបរិស្ថាន ព្រៃឈើ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។

គ.ជ.ប ចាប់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២​ ពីថ្ងៃទី២០ ខែកញ្ញា​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីជូនដំណឹងពីការដាក់និងការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយលោក វីទីត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២។

អ្នកច្បាប់​និង​មេធាវី​១៧​រូប​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​អម​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា មានអ្នកច្បាប់និងមេធាវីចំនួន១៧រូបដែលត្រូវបាន​ព្រះមហាក្សត្រខ្មែរត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ​​ទៅជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។​

ខេត្ត​ជាប់​មាត់​សមុទ្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋ​ប្រុងប្រយ័ត្នជាថ្មីទៀតចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន​ (Mulan) ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២២។

រូបថតឯកសារ៖ បំពង់ពិសោធន៍សំណាក ដែលមានស្លាក "មេរោគ Monkeypox វិជ្ជមាន" ត្រូវបានថតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

រុស្សី​ផ្ដល់​កញ្ចប់​តេស្ត​រក​វីរុស​អុតស្វា​ចំនួន​៥០០​ឯកតា​ដល់​កម្ពុជា

រដ្ឋាភិបាលរុស្ស៊ីបាន​ផ្ដល់​​កញ្ចប់​តេស្ត​រក​វីរុស​អុត​ស្វា (Monkeypox Test Kits) ចំនួន៥០០​ឯកតាដល់​កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា

​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងមកធ្វើទស្សនកិច្ចនៅ​កម្ពុជាជាលើកដំបូង ក្នុងតំណែងជាមន្ត្រីការទូតជាន់ខ្ពស់មួយនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពិភាក្សាជាមួយកម្ពុជាពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។  

៦ខែដើមឆ្នាំនេះ ខេត្តសៀមរាប​ទទួល​បាន​ទេសចរជាតិ​និង​អន្តរជាតិ​ជាង​១លាន​នាក់

អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ ដោយកើនឡើងជាង១ ០០០ភាគរយ ស្របពេលទេសចរផ្ទៃក្នុងឬទេសចរជាតិមានចំនួនជាង១លាននាក់ ដែលកើនឡើងជិត៨០០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គ្រឿងញៀននិងសារធាតុគីមីផ្សំជាច្រើន ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស ក្នុង​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២។

ក្រសួងមហាផ្ទៃ​ស្នើ​រដ្ឋាភិបាល​សុំ​រៀបចំ​ច្បាប់​ថ្មី​មួយ​ដើម្បី​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ

​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមួយនេះបានស្នើទៅរដ្ឋាភិបាលសុំតាក់តែងសេចក្ដីព្រាងច្បាប់ថ្មីមួយសម្រាប់គ្រប់គ្រងសារធាតុគីមីផ្សំដែលនាំចូលមកកម្ពុជា ​ដើម្បីទប់ស្កាត់កុំឱ្យមានការលួចកែច្នៃសារធាតុគីមីផ្សំទាំងនោះទៅជា«គ្រឿងញៀន»នៅកម្ពុជា។