រថយន្តចង្កូតស្ដាំមួយគ្រឿងបើកបរលើដងផ្លូវមួយកន្លែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋាភិបាល​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ចង្កូតស្ដាំ​គ្មានពន្ធ​ឱ្យ​ប្រញាប់​ទៅ​ចុះបញ្ជី​មុន​ថ្ងៃកំណត់​ដើម្បី​បង់ពន្ធ

រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានជំរុញទៅដល់ម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ត្រូវប្រញាប់ប្រញាល់ទៅចុះបញ្ជី​ឱ្យបានមុនថ្ងៃឱសានវាទមកដល់ ដោយកាលបរិច្ឆេទបញ្ចប់ការចុះបញ្ជីនេះនៅត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ។

ក្រុមជនសង្ស័យជាជនជាតិចិនចំនួន១៤នាក់ ត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាមេរិក​ដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី៣ ក្នុងបញ្ជីខ្មៅ នៅឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងអំពើឆបោក​​ទ​ង់​ក្រហម (Red Flags Scam Operations) ​ការ​ជួញ​ដូរ​​ជនបរទេស​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជាដែលកំពុងមានការ​កើនឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក។

ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ជំរឿន​ទិន្នន័យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នៅ​ដើម​ខែ​ក្រោយ

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង​ចុះ​ជំរឿននិង​​​ផ្ទៀងផ្ទាត់​ទិន្នន័យ​​ចាក់​វ៉ាក់​សាំងកូវីដ-១៩របស់កម្មករនិយោជិតនៅតាម​រោង​ចក្រ​សហគ្រាស​នានា នៅ​ដើមខែសី​ហា ឆ្នាំ២០២២។

ស្ថានភាពផ្ទះពលរដ្ឋអំឡុងពេលទឹកជំនន់ហក់ឡើងគួរឱ្យកត់សម្គាល់នៅតំបន់ស្ទឹងសង្កែ ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

គ្រោះមហន្តរាយ​ធម្មជាតិ​បណ្ដាល​ឱ្យ​មនុស្សស្លាប់​និង​របួស​ជិត​១០០នាក់ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ២០២២

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា។

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ខេមបូចា៖ រយៈពេល៣ខែ អ្នកសារព័ត៌មាន​ជិត​២០នាក់​ប្រឈម​ការ​បៀតបៀន​និង​គំរាមកំហែង

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានរកឃើញថា ស្ថានភាពអ្នកសារពត៌មាននៅកម្ពុជាក្នុងរយៈពេល៣ខែ ពោលគឺចាប់ពីខែមេសា ដល់ខែមិថុនា មានអ្នកសារព័ត៌មានចំនួន១៧នាក់ប្រឈមការបៀតបៀននិងគំរាមកំហែង។

ស្ត្រីជាម្ដាយមកលេងកូននៅ «ទារកដ្ឋានថែទាំកុមារចំបក់» ក្រោយសម្រាកអាហារថ្ងៃត្រង់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ទារកដ្ឋាន​ថែទាំ​កុមារ​ក្នុង​ខេត្តកំពង់ស្ពឺ ជួយ​សម្រាល​បន្ទុក​របស់​កម្មករ​រោងចក្រ

ទារកដ្ឋានសហគមន៍ថែទាំកុមារចំបក់ គឺជាទារកដ្ឋានថែទាំមួយក្នុងចំណោមទារកដ្ឋានថែទាំចំនួនបី ដែលត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ «អង្គការពិភពកុមារ និងអភិវឌ្ឍន៍» នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មនុស្ស​១៤នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជា​សះស្បើយ​៨នាក់​

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៤នាក់បន្ថែមទៀត​​កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈអ្នកជំងឺ៨នាក់បានជាសះស្បើយ។

ស្ថានភាពជំនន់ទឹកភ្លៀងលិចដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២។

អភិបាល​ស្រុកបន្ទាយស្រី អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

អាជ្ញាធរស្រុកបន្ទាយស្រី​ អំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នក​រស់​នៅតាម​បណ្ដោយដង​ស្ទឹង និង​តាម​ជ្រលង​មុខ​ទឹក​ នៅតាមជើងភ្នំគូលែន ឱ្យ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះជំនន់ទឹកភ្លៀង​ ក្រោយមានភ្លៀងធ្លាក់យ៉ាងជោកជាំ​អស់រយៈពេលជាច្រើនថ្ងៃមក​នេះ។

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ។

បុត្រីទី៣​សម្ដេចក្រុមព្រះ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម រតនាទេវី ដែលជាព្រះអនុជរបស់ទ្រង់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាផ្លូវការ។

ក្រសួង​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចការពារ​ជំងឺ​កូវីដ-១៩ ក្រោយ​រកឃើញ​អូមីក្រុង​បំប្លែងថ្មី​នៅ​កម្ពុជា

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បាន​អំពាវនាវឱ្យចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ​ក្រោយពីរកឃើញជំងឺកូវីដ-១៩ ​អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5​ នៅកម្ពុជា ព្រមទាំងក្រើនរម្លឹកពីការបង្ការ«ជំងឺអុតស្វា»ផងដែរ។