ក្រសួង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំពីការធ្វើយុទ្ធនាការផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញត្តិនៃច្បាប់ស្ដីពីការងារ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លោក Pablo Kang បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។

កម្ពុជា​ទទួល​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី​ជិត​២០ម៉ឺន​ដូស​បន្ថែម

រដ្ឋាភិបាលកម្ពុជាបាន​ទទួលជំនួយ​​​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ​ប្រភេទ Pfizer ចំនួន​ជិត២០ម៉ឺនដូស​ពីប្រទេស​​​អូស្ត្រាលី ដែលការផ្ដល់ជំនួយនេះសម្រាប់ការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។   

Taxi Boat របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus ) រាជធានីភ្នំពេញ សម្រាប់សេវាដឹកជញ្ជូនតាមផ្លូវទឹក ពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បើក​ដំណើរ​ទូក​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក​ឡើង​វិញ

រដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈរាជធានីភ្នំពេញ បានបើកដំណើរការទូកដឹក​អ្នក​ដំណើរ​តាមផ្លូវ​ទឹក​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​ដំណើរ​ការ​ដោយ​ការ​រាត​ត្បាត​ជំងឺកូវីដ-១៩។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។

UN បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់និង​ឃុំខ្លួន​លើ​សកម្មជន​ព្រៃ​ឈើ​ លោក ឆន ផល្លា ដោយចាត់ទុកសកម្មភាពនេះ​ថា ជាការគំរាមកំហែង និង​រំលោភលើសិទ្ធិអ្នកការពារសិទ្ធិមនុស្ស​ផ្នែក​បរិស្ថាន។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រយៈពេល៦ខែ កម្ពុជា​រកចំណូល​ពី​ការ​ចូល​ទស្សនា​អង្គរ​បាន​ជាង​២លាន​ដុល្លារ

កម្ពុជារកចំណូលបានជាង «២លាន ៤សែនដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ក្នុងរយៈពេល៦ខែ ​ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង១ ០០០ភាគរយ។ ​

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

World Bank ថា​វិបត្តិ​តម្លៃប្រេង​ឡើងខ្ពស់​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​បញ្ហា​ជីវភាព​គ្រួសារ

​ធនាគារពិភពលោក ​(World Bank) ប្រចាំនៅកម្ពុជា ​បានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយពីជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្ដី។

CMAC គ្រោង​បោស​សម្អាត​មីន​ឱ្យ​អស់​ពី​ភូមិសាស្ត្រ​ស្រុកភ្នំស្រុក​ត្រឹម​រយៈពេល​មួយ​ខែកក្កដា

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា កម្លាំងរបស់ខ្លួននឹងដាក់ពង្រាយដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីភូមិសាស្ត្រក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ​ឱ្យអស់ត្រឹមរយៈពេលមួយខែកក្កដា ឆ្នាំ២០២២នេះ។  ​

ក្រសួង​ទុក​ពេល​៣ថ្ងៃទៀត​ឱ្យ​​អ្នក​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​ទៅ​ដាក់​ពាក្យ​សុំ​អាជ្ញាបណ្ណ

ក្រសួងពាណិជ្ជកម្ម បាន​ពន្យារ​ពេល​ផាក​ពិន័យ​ចំពោះ​​​ដាក់ពាក្យស្នើសុំលិខិត​អនុញ្ញាត ឬអាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច (អនឡាញ) រហូត​ដល់ល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

លោក លី​ ធុជ​ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ និងលោក Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឥណ្ឌា​ជួយ​លើ​គម្រោង​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន​៤​ក្នុង​ខេត្តកោះកុង

រដ្ឋាភិបាលឥណ្ឌាបានចុះអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជា លើ​គម្រោ​ង «ភូមិអស់​មីន» នៅខេត្តកោះកុង នៅភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន​២៨ ដែលកំពុងរងការគំរាម​កំហែងដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​បញ្ចប់​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​និយោជិត​ដែល​ព្យួរ​កិច្ចសន្យា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសពីការបញ្ចប់ការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោ​ជិតដែលព្យួរការងារ​ក្នុ​ងវិស័យទេស​ចរណ៍​ លើកលែងតែសណ្ឋាគារនៅក្នុងខេត្តសៀមរាប ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង​ដោយប្រសិទ្ធភាព។