តុលាការខ្មែរក្រហមនឹងបិទបញ្ចប់នីតិវិធី ក្រោយការប្រកាសសាលដីកាសំណុំរឿងលោក ខៀវ សំផន
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងបិទបញ្ចប់ដំណើរការនីតិវិធីច្បាប់ ក្រោយពីការប្រកាសសាលដីកាស្ថាពរលើអតីតប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន នៅក្នុងសប្ដាហ៍នេះ។