លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

លោក កឹម សុខា មិនទាន់​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា លោក កឹម សុខា អាចទៅបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យខាងមុខនេះបាន ខណៈមនុស្សជំនិតរបស់លោក កឹម សុខា ថាលោកមិនបានគាំទ្រគណបក្សនយោបាយណាមួយឡើយ។

ក្រុមមន្ត្រី សកម្មជន និងអ្នកគាំទ្រនៃគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

គជប ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃទី​៨​គ្មាន​អំពើ​ហិង្សា​ និង​ការ​គំរាម​កំហែង

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គជប បាន​វាយ​តម្លៃ​ថា ដំណើរ​ការឃោសនា​បោះឆ្នោត​ឃុំសង្កាត់​របស់​គណបក្ស​នយោបាយ​ក្នុង​ថ្ងៃទី៨ ត្រូវ​នឹង​ថ្ងៃទី២៨ ខែឧសភានេះ បាន​ព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ គ្មាន​អំពើ​ហិង្សា ឬ​ការ​គំរាមកំហែង​នោះ​ទេ។

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ

គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​សម្រេច​ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ចំនួន ៥ ០០០ ០០០ រៀល ស្រប​តាម​មាត្រា១៧១ និងមាត្រា ១៨១ ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។

កម្ពុជា​​ត្រៀម​​ស្វាគមន៍​​ការ​​​មក​​ដល់​​នៃ​​ពាន​​រង្វាន់​​បាល់ទាត់​​ពិភពលោក​​ជា​លើក​​ដំបូង​​នៅ​កម្ពុជា​

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​ដំណើរ​មក​ដល់​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក ឬ FIFA WOROLD CUP Trophy Tour ដែល​នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

សកម្មភាពជ្រលក់ដៃនឹងទឹកខ្មៅ ក្នុងថ្ងៃដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

អ.ស.ប ប្រកាស​ថា​ខ្លួន​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២​នេះទេ

អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា ​អះអាង​ថា អង្គការអន្តរជាតិមួយ​នេះមិន​បាន​​ផ្ដល់​​ការ​​គាំទ្រ ឬចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២នេះទេ តែនឹងបន្តតាមដានដោយយកចិត្តទុកដាក់។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

UPDATED៖ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​លើ​សេចក្ដី​សម្រេច​ក្នុង​ការ​រម្លឹកខួប​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចចិត្តលេខ៤២៧ ក្នុងការរម្លឹកដល់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមមានរយៈពេលរាប់ទសវត្សរ៍ និងធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជាបានទទួលទង់របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការ ដើម្បីនាំយកទៅរាជធានីភ្នំពេញ សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣។

ទង់ស៊ីហ្គេម នឹង​ដង្ហែ​មក​ដល់​កម្ពុជា ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំក្រោយ

ពិធីដង្ហែទង់ស៊ីហ្គេម នឹងចាប់ផ្ដើមធ្វើនាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​ដើម្បីបង្ហាញថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម​ នៅឆ្នាំ២០២៣។

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​លើ​សេចក្ដី​សម្រេច​ក្នុង​ការ​រម្លឹក​ខួប​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចចិត្ត ក្នុងការរម្លឹកដល់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាម​មានរយៈពេលរាប់ទសវត្សរ៍ និង​ធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

ក្រុមអឺរ៉ុបដែលរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក លោក Martin Vávra ភារធារីស្តីទីនៃប្រទេសហុងគ្រី លោក István Bakos និងប្រធានស្ថានទូតនៃការិយាល័យស៊ុយអែត លោកស្រី Camilla Ottoson បានជួបប្រជុំជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គ.ជ.ប ឯទៀត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

សហភាព​អឺរ៉ុប​បន្ត​មិនដាក់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឆ្នាំ២០២២

សហភាពអឺរ៉ុបដែលផ្ដាច់ជំនួយពី គ.ជ.ប និងប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា បានបន្តប្រកាសមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះទេ។

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញអធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ ចុះពិនិត្យនិងសង្គ្រោះក្នុងហេតុការណ៍ដាច់ធ្លាក់ជណ្តើររ៉កយោងឡើងលើអាគារកំពុងសាងសង់ នៅចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ខេត្តព្រះសីហនុ។

កម្មករ​សំណង់​៤នាក់​ស្លាប់​ដោយសារ​ដាច់​ខ្សែកាប​ជណ្ដើរយន្ត​អគារ​កំពុង​សាងសង់​នៅ​ខេត្តព្រះសីហនុ

កម្មករសំណង់នៅខេត្តព្រះសីហនុចំនួន៤នាក់បានស្លាប់ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​​កំពុងសង្គ្រោះបន្ទាន់​នៅឯមន្ទីរពេទ្យ បន្ទាប់ពីជួប​គ្រោះថ្នាក់​ដាច់​ខ្សែ​កាប​យោង​ជណ្ដើរ​យន្ត​ពីអគារ​កំពុង​សាង​សង់​ដែល​មានកម្ពស់​១៥ជាន់។