អូស្រ្តាលីបន្តផ្តល់ជំនួយ២លានដុល្លារអូស្ត្រាលីដល់​​​សាលាក្តីខ្មែរក្រហម

ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយថវិកា​ចំនួន ២លានដុល្លារអូស្រ្តាលី ឬស្មើប្រមាណជា ១,៥លានដុល្លារអាមេរិក​​ដល់សាលាក្តីខ្មែរក្រហម នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។

មន្ត្រី​​យុត្តិធម៌​​ថា​ អ្នក​​ចែក​ចាយ​​បន្ត​​នឹង​​ប្រឈម​​បញ្ហា​​ផ្លូវ​ច្បាប់​ដូច​​អ្នក​​ចែក​ចាយ​​ព័ត៌មាន​​មិន​​ពិត​​ដែរ​

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា អ្នក​ចែកចាយ (Share​) ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្តាញ​សង្គម នឹង​ត្រូវ​ប្រឈមមុខនឹង​ផ្លូវច្បាប់ ឬជា​កម្មវត្ថុ​នៃ​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​មានសមត្ថកិច្ច ដូចគ្នា​ទៅ​នឹង​អ្នកបង្កើត​នូវ​ព័ត៌មាន​មិន​ពិត​ដែរ។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​ទម្លាក់​ចោល​គម្រោង​ត្រួត​ពិនិត្យ​អ្នក​ប្រើ​អ៊ីនធឺណិត

អង្គការ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិ​ រួមជាមួយសហគមន៍ប្រជាពលរដ្ឋចំនួន៤៦ស្ថាប័ន បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា​ទម្លាក់ចោល​អនុក្រឹត្យ​ស្តីពី​ «ការបង្កើត​ច្រកទ្វារ​អ៊ីន​ធឺ​ណិ​ត​ជាតិ​»​ដោយអះអាងថា អនុក្រឹត្យនេះបំពានសិទ្ធិអ្នកប្រើអ៊ីនធឺណិត។​

ស្នងការ​​ថា​​ការ​​បន្ទោស​​របស់​​អភិបាល​ខេត្ត​​លើ​​មេ​​ប៉ុស្តិ៍​​ព្រំដែន​​ម្នាក់​​ជា​​រឿង​​យល់​​ច្រឡំ​

​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តរតនគិរី បញ្ជាក់​ការ​ស្តី​បន្ទោស​ដោយ​ចោទ​មេ​ប៉ុស្តិ៍​ច្រករបៀង​ព្រំដែន​ស្រុក​អូ​យ៉ា​ដាវ ថា​មិន​គោរព​បទបញ្ជា និង​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ច្រករបៀង ​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​កន្លែង​ពីសំណាក់​អភិបាលខេត្ត​ ជា​រឿង​យល់​ច្រឡំតែប៉ុណ្ណោះ។

អ្នក​​គេច​វេះ​​​ពី​​ការ​​ធ្វើ​​ចត្តា​ឡីស័​ក​ នឹង​​រង​​ពិន័យ​​ពី​១​លាន​​ដល់​៥​លាន​​រៀល​តាម​​អនុ​ក្រឹត្យ​​ថ្មី​

​រដ្ឋាភិបាលបានសម្រេច​បង្កើន​ប្រាក់​ផាកពិន័យ​ពី ១ ០០០ ០០០ រៀល ទៅ ៥ ០០០ ០០០ រៀល ចំពោះអ្នក​ដែល​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័​កហើយ តែ​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាលក្នុង​ការ​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​កូ​វីដ១៩។

អតីត​អធិការ​ស្រុក​កំរៀង​ជាប់​ចោទ​ពី​បទ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​

អតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ត្រូវបានសាលាដំបូងខេត្តបាត់ដំបងចោទ​ប្រកាន់​ពីបទ «ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​» និងបានបញ្ជូន​ទៅឃុំ​ខ្លួនភ្លាមៗនៅឯពន្ធនាគារខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះ។

អតីត​​អធិការ​​ស្រុក​​កំ​រៀង​ នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​តុលា​ការ​​រសៀល​​នេះ​​

ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នឹង​បញ្ជូន​ខ្លួន​អតីត​អធិការ​នគរបាល​ស្រុក​កំរៀង លោក គឹម ពន្លក ទៅកាន់​សាលាដំបូង​ខេត្តនៅ​ថ្ងៃនេះ ក្រោយ​សមត្ថកិច្ច​រក​ឃើញថា បាន​ប្រព្រឹត្ត​ខុស​នីតិវិធី ដោយ​បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័​ក។

មន្ត្រី​អាជ្ញាធរ​ខេត្តបាត់ដំបង រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ដូង​កម្ពុជា​-ថៃ​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

អធិការ​​ម្នាក់​​ត្រូវ​​បញ្ឈរ​ជើង​ ក្រោយ​​នាយក​​រដ្ឋ​មន្ត្រី​ព្រមាន​​អ្នក​​លែង​​មេ​ខ្យល់​​រត់​ពន្ធ​​មនុស្ស​​

អធិការ​ស្រុក​កំរៀង ត្រូវ​បាន​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ក្រោយ​នាយក​រដ្ឋមន្ត្រីព្រមាន​ដក​ឋានន្តរសក្តិ ឬបណ្តេញ​មន្ត្រីនគរបាល​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​អ្នក​ដែល​នាំ​ពលករ​ឆ្លងដែន​ពី​ថៃ​ចូល​កម្ពុជា​ដោយ​ខុស​ច្បាស់។

MRC៖ទឹកទន្លេមេគង្គចុះរាក់ដល់កម្រិតព្រួយបារម្ភ

គណៈកម្មការទន្លេមេគង្គ(MRC)បង្ហាញរបាយការណ៍ថា កម្ពស់ទឹកបានចុះទាបគួរឱ្យព្រួយបារម្ភដែលបង្កផលប៉ះពាល់ដល់ដំណើរការកសិកម្ម ផ្លូវទឹកសម្រាប់ដឹកជញ្ជូន និងសត្វរស់នៅក្នុងទឹកជាដើម។​។​

សង្គមស៊ីវិលចំនួន៦០នៅកម្ពុជាប្រកាសឈរខាងពលរដ្ឋមីយ៉ាន់ម៉ាប្រឆាំងក្រុមយោធា

តំណាងក្រុមអង្គការ សមាគម សហជីព និងសហគមន៍ដីធ្លីនៅកម្ពុជាចំនួន៦០ បាននាំយកញត្តិទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាប្រឆាំងទៅនឹងរដ្ឋប្រហាររបស់ក្រុមយោធា និងប្រកាសឈរនៅខាងពលរដ្ឋជានិច្ច។