
របាយការណ៍៖ បឹង និងជីវភាពពលរដ្ឋនៅភ្នំពេញរងការគំរាមកំហែងពីការអភិវឌ្ឍ
លោក ធឿង ថេង និងប្រពន្ធគាត់បានប្រកបរបរនេសាទត្រីនៅបឹងទំពុនដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ អស់រយ:ពេលជាង១០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលថ្មីៗនេះមានអ្នកមកប្រាប់គាត់ឱ្យចាកចេញពីបឹងនោះឱ្យបានកាន់តែឆាប់កាន់តែល្អ ដែលបញ្ហានេះធ្វើឱ្យគិតថា តើគាត់នឹងត្រូវធ្វើអ្វីបន្តទៀត។