ស៊ើបអង្កេត៖ ជំនួញកូនក្រមុំទៅចិននៅតែមាន ខណៈសមត្ថកិច្ចថាក្រុមឧក្រិដ្ឋជនមានបណ្តាញច្រើន
ក្នុងនាមជាជនរងគ្រោះម្នាក់ដែលចាញ់បោកទៅប្រទេសចិន ដាណា បានផ្ដាំថា៖ «ខ្ញុំចង់ផ្ដាំដល់អ្នកជំនាន់ក្រោយ បើដឹងហើយសុំកុំប្រាថ្នាទៅប្រទេសគេអី។ ខ្ញុំជួបច្រើននាក់ហើយនៅចិន ត្រូវបានគេវាយដំ ខ្ញុំឃើញ ខ្ញុំស្រក់ទឹកភ្នែក! អញ្ចឹងហើយសូមកុំចង់ទៅអី»៕