កីឡាករទម្ងន់៥៧គីឡូក្រាមចំនួន៣២រូប មានមុខប្រកួតជើងឯកវគ្គថ្មី
ក្រោយពីមានការទន្ទឹងចាំថាការប្រកួតជម្រើសជើងរដូវកាលថ្មី ក្នុងព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT តើនឹងផ្ដល់ឱកាសអោយកីឡាករក្នុងប្រភេទទម្ងន់ធ្ងន់ ឬ ស្រាល ពេលនេះលទ្ធផលត្រូវបានបង្ហាញឡើងហើយ ដោយកីឡាករក្នុងប្រភេទទម្ងន់ស្រាល៥៧គីឡូក្រាម គឺជាអ្នកមានមុខឡើងដណ្ដើមយកពានជើងឯកនិងប្រាក់លាន។