ពេទ្យ គ្រូ កម្លាំងប្រដាប់អាវុធ និងមន្រ្តីយុត្តិធម៌ ត្រូវ​ទទួល​បានវ៉ាក់សាំងកូវីដ១៩មុនគេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បានបញ្ជាក់ថាវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូស​ដែលទិញ​មក​ក្នុង​ដំណាក់​កាលដំបូង​នឹង​ត្រូវចាក់ជូន​​អ្នក​ប្រឈមនឹង​ការឆ្លង​ជំងឺកូវីដ​១៩​មុនគេ​ដែល​ក្នុងនោះ​មានក្រុមគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ និង​មន្រ្តី​យុត្តិធម៌។

រដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសចាក់ឱ្យពលរដ្ឋដោយឥតគិតថ្លៃ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា​រដ្ឋាភិបាល​ត្រៀមថវិការ​ដើម្បីទិញ​វ៉ាក់សាំងកូវីដ​១៩ចំនួន១លានដូស​ជាជំហានដំបូងសម្រាប់ចាក់ជូនពលរដ្ឋដែល​មានហានិភ័យខ្ពស់​ក្នុង​ការឆ្លង វីរុសនេះ​។

នាយក​រដ្ឋ​មន្រ្តី​ថា ការឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​អាច​កើន​ដល់​១៥​ករណី

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងនៅព្រឹក នេះថាករណី ឆ្លងរីករាលនៃកូវីដ ១៩ ក្នុងសហគមន៍អាច​កើនឡើងដល់១៥ករណី បើ១ករណីនៅខេត្ត​សៀមរាបត្រូវ​បានវិទ្យាស្ថាន​ប៉ាស្ទ័រ​​បញ្ជាក់ថាវិជ្ជមានកូវីដ១៩​។

អ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីជាង៦០០នាក់​ មិនមានកូវីដ១៩

ក្រសួងសុខាភិបាល​បាន​ប្រកាសថាគិតត្រឹម​ម៉ោង២៣:០០ថ្ងៃទី៤ ខែមេសា អ្នកប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​រដ្ឋមន្រ្តីក្រសួងការបរទេស​ហុងគ្រីចំនួន៦២៨នាក់ ត្រូវបានយកសំណាក​ទៅធ្វើតេស្ត​ដោយលទ្ធផល​បង្ហាញថាពួកគាត់អវិជ្ជមានកូវីដ១៩ទាំងអស់។

បាក់ទំនប់ចំការតែនៅគិរីរម្យដែលស្តុកទឹក៥លានម៉ែត្រគូប

អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសថា​ទំនប់ចំការ​តែនៅខ្នងភ្នំគិរីរម្យដែល​ស្តុក​ទឹក​៥លានម៉ែត្រគូប​បានបាក់​។

លោក ត្រាំ ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ព្រោះ​ជំនួយ​ការ​លោក​មាន​កូវីដ​១៩​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ភរិយា នឹងធ្វើចត្តាឡីស័កខ្លួនឯង ក្រោយ​ពីជំនួយការដែលធ្វើការស្និទ្ធនឹងរូបលោកត្រូវបានរកឃើញថាមានកូវីដ១៩។

រដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មីរបស់ថៃ​លាលែងពីដំណែងដោយលើកហេតុផលបញ្ហាសុខភាព

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មីរបស់ប្រទេសថៃ បានលាលែងពីដំណែងក្រោយពីមកកាន់ការងារនេះរយៈជាង២០ថ្ងៃ។

តុលាការសម្រចឃុំខ្លួនលោក រ៉ុង ឈុន ជា​បណ្តោះ​អាសន្ននៅពន្ធនាគារព្រៃស

ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន​សម្រេចឃុំខ្លួនលោក រ៉ុង ឈុន ជា​បណ្តោះ​អាសន្ន​នៅពន្ធនាគារព្រៃ ក្រោមបទចោទញុះញង់ឱ្យមានការប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍។​

អាជ្ញាធរជួយសង្រ្គោះអ្នកជិះទូកទេសចរណ៍ដែលលិចនៅកោះរ៉ុងបានទាំងអស់

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់វីអូឌីថា​អ្នកទេសចរទាំង១៥ នាក់ក្នុងនោះមានស្រី៨នាក់ ត្រូវបាន​សមត្ថកិច្ចសង្រ្គោះជីវិតបាន​ទាំងអស់។ លោកបានបន្ថែមថា​សមត្ថកិច្ចកំពុងបញ្ជូនអ្នកទាំងនោះទៅកាន់មន្ទីរពេទ្យ ដោយថា​មិនមានជនរងគ្រោះណាម្នាក់ មាន​បញ្ហាធ្ងន់ធ្ងរនោះទេ