
លោក ហ៊ុន ម៉ាណែត បដិសេធមិនបានចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តីរឿងផ្តល់ជំនួយដល់ប្រទេសតួកគីនោះទេ
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី១១ ខែកុម្ភៈថា លោកមិនបានចុះហត្ថលេខាលើលិខិតផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី ជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ