រដ្ឋាភិបាលត្រៀមរថយន្តជិត១០០គ្រឿងសម្រាប់ដឹកទឹកឲ្យពលរដ្ឋដែលខ្វះខាតនារដូវប្រាំងឆ្នាំនេះ

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់ VOD ឲ្យដឹងថា​​​ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រសួងកំពុងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ដោយស្តារប្រឡាយ ជួសជុលអណ្តូង និងត្រៀមរយន្តសម្រាប់ដឹកទឹកជូនពួកគេក្នុងករណីចាំបាច់។

មន្ត្រី​នគរបាល​ត្រៀម​ឡាន​ទឹក​ជាង​២០​គ្រឿង​ដើម្បី​បង្ការ​អគ្គិភ័យ​នៅ​ភ្នំពេញ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ឡាន​ទឹក​ជាង ២០​គ្រឿង​ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ត្រៀម​បង្ក្រាប​អគ្គិភ័យ ខណៈ​ដែល​​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សន្តិសុខ និង​សុវត្ថិភាព​ផង​ដែរ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

សហគមន៍ក្រីក្រនៅភ្នំពេញប្រឈមនឹងបញ្ហាសុភាព ដោយសារកង្វះការគ្រប់គ្រងនិងប្រមូលកាកសំណល់

យោងតាមការសិក្សាស្រាវជ្រាវរបស់ សមាគមធាងត្នោត ស្តីពីការគ្រប់គ្រងកាកសំណល់ ដែលបានចេញក្នុងសប្តាហ៍នេះ បានឲ្យដឹងថា សហគមន៍ក្រីក្រចំនួន៩៩ ក្នុងចំណោម២៧៧ នៅរាជធានីភ្នំពេញកំពុងប្រឈមនឹងបញ្ហាអនាម័យ និងសុខភាពយ៉ាងខ្លាំង ដោយអាជ្ញាធរមូលដ្ឋានពុំបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលប្រមូលកាកសំណល់នៅក្នុងសហគមន៍របស់ពួកគេ។

មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រៃវែង

មនុស្សចំនួន៦នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកថ្ម និងរថយន្តអ្នកដំណើរមួយគ្រួសារ នៅលើផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង កាលពីយប់មិញ។

ស្លាប់​យ៉ាង​តិច​​១៨​នាក់​ក្រោយ​ការ​​វាយ​ប្រហារ​លើ​វិហារ​មួយ​​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​គ្រាប់​បែក ២​គ្រាប់ ត្រូវ​បាន​បំផ្ទុះ​វាយ​ប្រហារ​លើ​វិហារ​កាតូលិក​មួយ​កន្លែង ស្ថិត​នៅ​លើ​កោះ​មួយ​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ហ្វីលីពីន ដែល​ជា​មូលដ្ឋាន​រឹង​មាំ​របស់​ពួក​ឧទ្ទាម​ឥស្លាម។

រដ្ឋាភិបាល សម្រេចបង្កើតស្រុកថ្មីមួយទៀតក្នុងខេត្តកំពង់​ធំ​

រដ្ឋាភិបាល បានសម្រេចបង្កើតស្រុកថ្មី​មួយដោយ​បំបែកចេញពីស្រុកបារាយណ៍នៃខេត្តកំពង់​ធំ​ ដោយថាដើម្បី​សម្រួលដល់ការផ្តល់សេវានានាដល់ប្រជាពលរដ្ឋ។

ប្រាក់ សុខុន

ប្រមុខ​ការទូត​ប្រាប់​វេទិកា​តំបន់​​ថា សោក​ស្ដាយ​ក្រោយ​ពី​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​កម្ពុជា និង​ភូមា

ប្រមុខការទូតកម្ពុជាបង្ហាញការសោកស្តាយរបស់​លោក​ទៅ​ដល់​ប្រមុខ​ការទូត​អាស៊ាន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។

លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅចិន៤ថ្ងៃ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅចិនចំនួន៤ថ្ងៃចាប់ពីថ្ងៃអាទិត្យស្អែកនេះ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួ​ន។

អាកាសធាតុនៅ​កម្ពុជា​នឹងចុះត្រជាក់ម្តងទៀតនៅសប្តាហ៍ក្រោយ

អាជ្ញាធរ​ឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​កងទ័ពនៅតំបន់ជួរភ្នំ ឲ្យមានការប្រុងប្រយ័ត្នចំពោះការចុះត្រជាក់។

ចិនអំពាវនាវថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ខ្លួនកុំធ្វើដំណើរទៅអាមេរិក​

រដ្ឋាភិបាលចិនបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមហ៊ុន​របស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាព ចៀសវាងការធ្វើដំណើរទៅកំសាន្ត ឬ ធ្វើជំនួញនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតជាសម្ព័ន្ធមិត្តរបស់អាមេរិក។​