សង្គមស៊ីវិល និងអ្នកគាំទ្រផ្សេងទៀត ចូលរួមពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឱ្យក្រុមសហជីពធ្វើពិធីរម្លឹកខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា

សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមសហជីពរៀបចំពិធីរម្លឹកខួប ១៩ឆ្នាំ នៃការបាញ់សម្លាប់អតីតប្រធានសហជីព​ លោក ជា វិជ្ជា ​ខណៈសំណុំរឿង​នេះ សមត្ថកិច្ចមិនទាប់ចាប់ឃាតកពិត និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះយកមក​ផ្តន្ទាទោសបាននៅឡើយ។

ស្ថានភាពទឹកជំនន់តាមបណ្ដោយស្ទឹងព្រែកត្នោត នៅទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

សង្កាត់១០នៅភ្នំពេញ និងឃុំ៣នៅខេត្តកណ្ដាល បានប៉ះពាល់ដោយជំនន់ស្ទឹងព្រែកត្នោត

អាជ្ញាធរបានឱ្យដឹងថា សង្កាត់ចំនួន១០ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងឃុំចំនួន៣ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនៅរដូវប្រាំងនេះ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្ត បានបើកកិច្ចប្រជុំប្រចាំខែ មានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅមន្ទីរបរិស្ថានខេត្តកណ្តាល។

អ្នកនាំពាក្យថាប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលឆ្លើយបំភ្លឺនៅ ACU រួចហើយ ក្រោយរងបណ្ដឹងពាក់ព័ន្ធអំពើពុករលួយ

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលដែលរងការចោទថាជាប់ពាក់ព័ន្ធអំពើពុករលួយ​ បាន​​ចូលទៅ​បំភ្លឺនៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រួចហើយ ក្រោយអង្គភាពនេះបានតម្រូវ​ឱ្យមន្ត្រី​រូប​នោះ​​ឆ្លើយបំភ្លឺបន្ទាប់ពីបានទទួលពាក្យបណ្តឹង​។

ប្រជាពលរដ្ឋប្រមាណ៤០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បាន​​​នាំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋនៅជាប់បឹងតាមោក ស្នើស្ថាប័នរដ្ឋជាថ្មីទៀតឱ្យដោះស្រាយបញ្ហាដីធ្លីដោយគ្មានការបណ្ដេញចេញទាំងបង្ខំ

ប្រជាពលរដ្ឋប្រមាណ៤០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាន​​​នាំគ្នាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋចំនួន​៣ជាថ្មី​ទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

ACU បញ្ជូនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ទៅតុលាការពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតីសម្បទាម្នាក់ ទៅសាលា​ដំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃពុធនេះ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។

ថៅកែរោងចក្រអ៊ីស្តក្រោន ទទួលយកថ្នាក់ដឹកនាំសហជីព៩នាក់ចូលធ្វើការវិញ ក្រោយកម្មករប្ដឹងទៅភាគីពាក់ព័ន្ធ

កម្មករឱ្យដឹងថា ថៅកែ​រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) បានទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ឱ្យចូល​ធ្វើការ​ងារ​វិញនៅសប្តាហ៍នេះ ក្រោយពួកគេប្តឹងទៅភាគីពាក់ព័ន្ធឱ្យជួយដោះស្រាយ ករណីថៅកែរោងចក្រនេះ​បញ្ចប់កិច្ចការងារដោយមិនត្រឹមត្រូវតាមច្បាប់។

អ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ា ដើម្បីទាមទារទៅអាជ្ញាធរ ពាក់ព័ន្ធឱ្យរកដំណោះស្រាយដីធ្លីជូនពួកគេ ក្រោយរដ្ឋាភិបាលដកហូតប្រគល់ឱ្យបុគ្គល២នាក់នៅភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

អ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត ផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយដីធ្លី

ពលរដ្ឋបានឱ្យដឹងថា មានអ្នកភូមិជិត១០០នាក់នៅក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ា នៅថ្ងៃអង្គារនេះ ដើម្បីទាមទារទៅអាជ្ញាធរ ពាក់ព័ន្ធឱ្យរកដំណោះស្រាយដីធ្លីជូនពួកគេ ក្រោយរដ្ឋាភិបាលដកហូតប្រគល់ឱ្យបុគ្គល២នាក់នៅភ្នំពេញ។

ទីតាំងដីដែលបានរងការឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​ថា​ទាហាន​បន្ត​ទន្ទ្រាន​យកដី​ព្រៃសហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជម្លោះ​ចប់

ប្រជាពលរដ្ឋនៅតំបន់ព្រៃសហគមន៍ឧត្ដមស្រែពស់ ហៅព្រៃ​មេត្តា​ធម្ម​ជាតិ បាន​អះ​អាង​ថា ក្រុម​ទាហាន​នៅ​តែ​បន្ត​ធ្វើសកម្ម​ភាព​ទន្ទ្រាន​យក​ដី​ព្រៃសហគមន៍​មួយ​នេះ ខណៈអាជ្ញាធរនៅ​មិនទាន់​ដោះស្រាយបញ្ហា​វិវាទ​ដីធ្លីនេះ​​ចប់នៅឡើយ។

សកម្មជន​ព្រៃ​ឈើ និង​ដីធ្លី​ លោក គុជ វេង អាយុ៤៧ឆ្នាំ រស់​នៅភូមិដំណាក់ត្រយឹង ឃុំព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់

សាលាឧទ្ធរណ៍បាត់ដំបង កោះហៅសកម្មជនព្រៃឈើម្នាក់នៅខេត្តពោធិ៍សាត់ឱ្យចូលសវនាការនៅដើមសប្ដាហ៍ក្រោយ

សាលាឧទ្ធរណ៍​បាត់ដំបង បានកោះហៅសកម្មជ​ន​ព្រៃ​ឈើនិង​ដីធ្លីម្នាក់នៅខេត្តពោធិ៍សាត់ ឱ្យចូលសវនាការនៅសប្តាហ៍ក្រោយ​នេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ ភា​ពី​ម៉ិច​ កាល​ពី​១០ឆ្នាំមុន។

តំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ។

ការចរចារកដំណោះស្រាយវិវាទការងារនៅរោងចក្រ បូវឃើរ មិនទទួលបានលទ្ធផល

តំណាងកម្មករ​ ឱ្យដឹងថា ការចរចារកដំ​ណោះស្រា​យ​វិវាទការងារនៅរោងចក្រកាត់ដេរសម្លៀក​បំពាក់​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីត​ធីត (Bowker Garment Factory Cambodia) CO.,LTD. ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃម្សិលមិញ មិនទាន់​ទទួលបានលទ្ធផលនៅ​ឡើយ។