លោក ប៉ុក បូរក្ស

ប្រធាន​​​នាយកដ្ឋាន​ភាព​យន្ត អំពាវនាវឲ្យ​ផលិតរឿង​និយាយ​ពី​គុណតម្លៃ​ជីវិតឲ្យ​បាន​ច្រើន​

ប្រធាន​នាយកដ្ឋានភាពយន្ត ចង់ឃើញផលិតករងាកមកផលិតរឿងទាក់​ទងនឹង​គុណតម្លៃជីវិតឲ្យបាន​ច្រើន​ ដោយថា​ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ​សម្បូរតែភាពយន្តបែបកំប្លែង និង​រន្ធត់​តែប៉ុណ្ណោះ។

កីឡាករ វង្ស វិឆ័យ

កីឡាករ វង្ស វិឆ័យ រំពឹងមានទីផ្សារ ក្រោយដណ្ដើមបានមេដាយមាស និងខ្សែក្រវាត់អន្តរជាតិ

កីឡាករ វង្ស វិឆ័យ សង្ឃឹមមានទីផ្សារល្អ និងមានតម្លៃខ្លួនខ្ពស់ក្នុងការប្រកួត ក្រោយរូបគេក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់អន្តរជាតិ នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍។

អ្នកនាងភីម និង នាយតាក់

តារាកំប្លែងអ្នកនាង ភីម មិនទទួលយកនាយ តាក់ស៊ី ជាស្វាមីវិញ ក្រោយសឹក

ក្រោយពីនាយតាក់ស៊ី សឹកពីបួស តារាកំប្លែងអ្នកនាង ភីម បានសារភាពថាអ្នកនាងមិនអាចទៅមើលថែលោកក្នុងនាមជាប្ដីប្រពន្ធដូចមុនទេ ដោយសារតែមុនទៅបួស អតីតព្រះសង្ឃជាស្វាមី បានផ្ដិតមេដាយលះលែងអ្នកនាងជាផ្លូវការរួចទៅហើយ។

ឆ័យលី ដាឡែន សារភាពលែងលះប្ដី តែមិនបកស្រាយហេតុផល

តារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បានសារភាពហើយថា រវាងអ្នកនាង និង លោក រិទ្ធី ឩត្តមស៊ីដារ៉ា ជាស្វាមី បានព្រមលះលែងគ្នាស្របច្បាប់។ យ៉ាងណាមិញអ្នកនាងបដិសេធទាំងស្រុង ថាខ្លួនមិនបកស្រាយពីមូលហេតុដែលនាំឲ្យបាក់បែកគ្នានោះទេ។

បងប្រុសកីឡាការិនី ស៑ន សៀវម៉ី រិះគន់លទ្ធផលដណ្ដើមខ្សែក្រវាត់អន្តរជាតិ

គ្រូបង្វឹកកីឡាករប្រដាល់គុនខ្មែរម្នាក់រិះគន់គណកម្មការផ្ដល់ពិន្ទុ ដែលធ្វើឲ្យកូនសិស្សរបស់ខ្លួនចាញ់ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិវគ្គផ្ដាច់ព្រ័ត្ររបស់ទូទស្សន៍អាស៊ីអាគ្នេយ៍កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កីឡាករបង្គោលក្រហម ខេម ចាន់

កីឡាករវ័យក្មេង ខេម ចាន់ រំពឹងកើនទីផ្សារក្រោយកាន់ពានជើងឯក

ការប្រកួតជើងឯកនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់រដូវកាលប្រភេទទម្ងន់៥៤គីឡូក្រាម ត្រូវបានបញ្ចប់យ៉ាងក្ដៅគគុក ដោយកីឡាករបង្គោលក្រហម ខេម ចាន់ បានក្លាយជាម្ចាស់ជើងឯក។ ជាមួយនឹងតំណែងដែលធ្លាប់តែស្រម៉ៃ កីឡាកររូបនេះរំពឹងថា ខ្លួននឹងមានទីផ្សារដើម្បីអាចរកចំណូលបានច្រើនពីការប្រកួត។

កីឡាករ ខេម ចាន់ ទទួលបានតំណែងជើងឯករងដោយស្វ័យប្រវត្តិ

ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានឈានជិតចប់ការប្រកួតហើយ ដោយការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២២ មិថុនា កីឡាករបង្គោលខៀវ ខេម ចាន់ គឺជាអ្នកបានឡើងទៅប្រកួតយកលេខ១។

បង្គោលខៀវ ជី ឆៃលី

បង្គោលខៀវ ជី ឆៃលី មានសំណាងឡើងវគ្គ១/៤ ដោយស្វ័យប្រវត្តិ

មកទល់ពេលនេះ នៅតែមានការសរសើរពីសំណាងរបស់កីឡាករបង្គោលខៀវ ជី ឆៃលី ដែលបានឡើងទៅកាន់វគ្គ១ភាគ៤ ដោយស្វ័យប្រវត្តិ ខណៈដែលគូប្រកួតរបស់លោកគឺជាកីឡាករល្អម្នាក់ និងមានសមត្ថភាពល្អជាង ត្រូវបានគណកម្មការកំណត់ឲ្យចាញ់។

បង្គោលខៀវ ឡុង ណងសាវ

ត្រូវការឈ្នះតែមួយលើកទៀត ឡុង ណយសាវ នឹងមានឱកាសគ្រងជើងឯក

ក្រោយទទួលបានជ័យជម្នះក្ដៅៗនៅក្នុងការឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត កាលពីថ្ងៃទី១ ខែមិថុនា ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ បង្គោលខៀវ ឡុង ណងសាវ បង្ហាញការរំពឹងយ៉ាងខ្លាំង ។

លី តក់

ក្រោយដណ្ដើមបានកៅអី៨នាក់ លី តក់ ថានឹងពុះពារឡើងវគ្គ១ភាគ៤

កីឡាករ លី តក់ មានជំនឿចិត្តសម្រាប់ការឡើងទៅកាន់វគ្គ៤នាក់ ដោយសម្អាងថា អ្វីលោកបានប្រឹងក្នុងរយៈពេលហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួននេះ គឺអាចទុកចិត្តបាន។ លោកប្រកាសទៅកាន់អ្នកគាំទ្រថា សម្រាប់ការប្រកួតជម្រុះយក៤នាក់ បើទោះជាលោកមិនអាចសម្រេចគោលដៅក៏ត្រូវតែធ្វើអោយល្អមើលនោះដែរ ប៉ុន្តែ លោកខ្លួនឯងសង្ឃឹមភាគច្រើន។