
ក្រុមយុវជនសំរាមបន្តសកម្មភាពសម្អាតសំរាមឡើងវិញក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេស
ក្រុមយុវជនសំរាម បន្តបេសកកម្មរើសសំរាមតាមបណ្តាខេត្ត-ក្រុង និងសាលារៀនទូទាំងប្រទេស ខណៈពួកគេមើលឃើញការប្រើប្រាស់សំរាមប្លាស្ទិកមានការកើនឡើង។
ក្រុមយុវជនសំរាម បន្តបេសកកម្មរើសសំរាមតាមបណ្តាខេត្ត-ក្រុង និងសាលារៀនទូទាំងប្រទេស ខណៈពួកគេមើលឃើញការប្រើប្រាស់សំរាមប្លាស្ទិកមានការកើនឡើង។
ព្រះសង្ឃ និងយុវជនស្ម័គ្រចិត្តមួយក្រុម បានរៃអង្គាសថវិកានៅលើបណ្តាញសង្គម ដើម្បីជួយដល់សិស្សានុសិស្សតាមជនបទ នៅតំបន់ដាច់ស្រយាលក្នុងខេត្តចំនួនពីរ គឺខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ស្របពេលដែលពួកគេកំពុងជួបការលំបាកក្នុងការសិក្សា។
សកម្មជនការពារបរិស្ថានជាស្រ្តីមួយចំនួនត្រូវបានមិត្តរួមការងាររើសអើង ខណៈពួកគេធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែទទូចស្នើដល់មន្ត្រីបរិស្ថានពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ក្រោយពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗជាបន្តបន្ទាប់ ក្នុងតំបន់ការពារព្រៃព្រះរការ។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០ហិកតា នៅភូមិសាស្ត្រប្រជុំ ៣ស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ បើទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅតែអះអាងថា ព្រៃព្រះរការ នៅតែរងការទន្ទ្រាន និងកាប់បំផ្លាញពីសំណាក់ឈ្មួញ ក្រោមរូបភាពជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណាកស្រុកកាប់បំផ្លាញ។
អតីតសមាជិកយុវជនខ្មែរថាវរៈមួយរូប កញ្ញា អេង ម៉ាឡៃ ហៅ«សូ មេត្តា» ត្រូវបានគេស្គាល់កាន់តែច្រើន ក្រោយពេលកញ្ញាបានប្រឡូកការងារសង្គមមួយចំនួន ដូចជាទាមទារឱ្យមានយុត្តិធម៌សង្គម ចូលរួមកិច្ចការពារបរិស្ថាន ការនិយាយកែលម្អ ឬចំណុចអសកម្មរបស់រដ្ឋាភិបាលជាមួយប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមពិធីកោសក់ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កាលពីដើមឆ្នាំមុន ការចូលរួមទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាដើម។
គ្រូបង្រៀនស្ម័គ្រចិត្តនៅកម្ពុជាក្រោម បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ កុមារ យុវជន និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីគ្រប់គ្រងដោយប្រទេសវៀតណាម ដើម្បីថែរក្សាអក្សរសាស្រ្តជាតិមិនឱ្យបាត់បង់ បើទោះបីមិនមានការជួយឧបត្ថម្ភពីរដ្ឋអំណាចវៀតណាមក៏ដោយ។
ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបានបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រាដែនដីឥណ្ឌូចិន។
ប្រជាសហគមន៍ខេត្តស្ទឹងត្រែង បង្ហាញការព្រួយបារម្ភពីការបាត់បង់ឈើប្រណិតក្នុងតំបន់ព្រៃឡង់ ខណៈពួកគាត់ចុះល្បាតរយៈពេលត្រឹមមួយថ្ងៃ រកឃើញបទល្មើសព្រៃឈើ ១០ករណី ហើយភាគច្រើនជាប្រភេទឈើសុក្រំ។
បណ្តាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង បានចុះល្បាតព្រៃរយៈពេល ៤ថ្ងៃកាលពីពេលថ្មីៗនេះ ដោយបន្តប្រទះឃើញករណីថ្មីៗនៃការកាប់ផ្តួលដើមឈើនៅត្រង់ចំណុចអូរក្បាលខ្មោច ក្នុងតំបន់ព្រៃឡង់ ដើម្បីព័ទ្ធចាប់សត្វស្វាយកទៅលក់។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម