
មន្រ្តីរាជវាំងថា មិនដែលទទួលលិខិតទូលស្នើព្រះរាជអន្តរាគមន៍រឿងវិបត្តិនយោបាយ
ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អះអាងថា ខាងក្រសួងព្រះបរមរាជវាំងមិនធ្លាប់ដែលបានទទួលលិខិតស្នាមពីអ្នកបញ្ញវន្តមួយក្រុម ទាក់ទងនឹងការស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដោះស្រាយរឿងវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិនោះទេ។