
សហគមន៍ជនជាតិដើមភាគតិចកួយ បារម្ភគ្មានឈ្មួញទិញជ័រច្បោះ ខណៈបទល្មើសលួចកាប់ដើមច្បោះកើនឡើង
សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លើកឡើងថា រយៈពេលប៉ុន្មានខែនេះ គ្មានឈ្មួញជួយទិញជ័រច្បោះសហគមន៍ទេ ខណៈករណីលួចចូលកាប់ដើមច្បោះមានការកើនឡើងទៅវិញ។
សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លើកឡើងថា រយៈពេលប៉ុន្មានខែនេះ គ្មានឈ្មួញជួយទិញជ័រច្បោះសហគមន៍ទេ ខណៈករណីលួចចូលកាប់ដើមច្បោះមានការកើនឡើងទៅវិញ។
ក្រុមយុវជននៅតែចាត់ទុកពាក្យថា «នយោបាយ» ជារឿងដែលគួរឱ្យខ្លាច ក្នុងពេលដែលអ្នកនយោបាយ និងសកម្មជនគាំទ្របក្សជំទាស់សង្កេតឃើញថាត្រូវរងការយាយី និងធ្វើទុក្ខបុកម្នេញខាងនយោបាយជាហូរហែ ខណៈមន្រ្តីរដ្ឋាភិបាលវិញអះអាងថា ប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ដូច្នេះការគំរាមកំហែងខាងនយោបាយនេះមិនមានទេ។
ក្រុមយុវតីវ័យក្មេងដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បង្ខំចិត្តលះបង់ពេលវេលានិងការសិក្សាខ្លះដើម្បីចូលរួមក្នុងកិច្ចការសង្គម ដោយពួកគេសង្កេតឃើញថា កិច្ចការងារសង្គមជាកាតព្វកិច្ចរបស់យុវជននិងពលរដ្ឋត្រូវទទួលខុសត្រូវ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១២០ (B) ដែលតភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់រមណីយដ្ឋានទន្លេបាទី ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លើកឡើងពីក្តីបារម្ភចំពោះបញ្ហាសុខភាព ដោយសារបញ្ហាធូលីដីហុយខ្លាំង ចេញពីកំណាត់ផ្លូវប្រវែងប្រមាណ៤គីឡូម៉ែត្រ ដែលជាប់គាំងក្នុងការសាងសង់ផ្លូវ ប្រមាណ ២ខែ មកហើយ។
សហគមន៍ព្រៃឈើភ្នំទទឹង មានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅក្នុងព្រៃសហគមន៍មួយនេះមានកូនឈើប្រណិតៗរាប់រយដើមដុះពាសពេញព្រៃ រួមមាន ក្រញូង ធ្នង់ សុក្រំ និងបេង ជាដើម ខណៈដើមឈើប្រណិតធំៗត្រូវរងការកាប់បំផ្លាញពីជនខិលខូចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៩។
នៅលើផ្ទៃដីជិត ៣ហិកតា សាលាបឋមសិក្សាឡៅរមៀត ស្ថិតក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី មានអគារសិក្សាធ្វើពីឈើតែ ២ខ្នងប៉ុណ្ណោះ ខណៈបណ្ណាល័យ សួនកុមារ ឬបន្ទប់ទីចាត់ការ ជាដើមនោះ មិនមានក្នុងបរិវេណសាលានោះឡើយ។
«គ្មាននរណាគេចង់ឃ្លាតឆ្ងាយពីស្រុកភូមិនោះទេក្មួយ ពេលក្រោកពីដេកម្តងៗអារម្មណ៍មិននៅនឹងខ្លួនទេក្មួយ មិនដឹងគេឱ្យ[រើចេញ]ទៅថ្ងៃណា និយាយទៅវានឹកស្រណោះភូមិដ្ឋានណាស់»។
នេះជាសំដីរបស់ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ណៃ ភន និយាយទាំងអួលដើមកអមដោយទឹកភ្នែក ចំពោះការនឹកស្រណោះស្រុកកំណើតឬភូមិដ្ឋានចាស់ធ្លាប់រស់នៅ ផ្ទះសម្បែង ទ្រព្យសម្បត្តិ មាន់ គោ ក្របី ដែលធ្លាប់កសាងតាំងពីបាត់ដៃទទេអស់រយៈពេលជិតកន្លះជីវិត ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរតម្រូវឱ្យគ្រួសារលោកនិងអ្នកភូមិផ្សេងទៀតត្រូវរុះរើទៅរស់នៅទីតាំងថ្មីដែលមិនមែនជាស្រុកកំណើត។
យុវជនមួយក្រុមបានលើកឡើងថា អាជ្ញាធរដែលរៀបចំសណ្តាប់ធ្នាប់នៅសួនមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញបានរឹតត្បិតពួកគេ មិនឱ្យយកសៀវភៅដាក់នៅទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋទូទៅអានដោយឥតគិតថ្លៃ ដោយតម្រូវឱ្យស្នើសុំលិខិតពីសាលាក្រុងជាមុនសិន មុននឹងចេញធ្វើសកម្មភាព។
សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ហាញការសោកស្តាយ ក្រោយរកឃើញបទល្មើសព្រៃឈើជិត ១០០ករណីបន្ថែមទៀត ដែលបានកើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរការ។
ប្រជាសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង សម្ដែងការព្រួយបារម្ភពីការបាត់បង់មុខរបរប្រពៃណីតាមរយៈការទាញយកផលអនុផលព្រៃឈើ ខណៈពួកគាត់នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើបន្តកើតមានឡើងឥតឈប់ឈរ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម