
បទយកការណ៍៖ លោក សយ សាត ហ៊ានពលីជីវិតដើម្បីសកម្មភាពការពារព្រៃឈើ
ផ្ដើមចេញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ បានជំរុញឱ្យប្រជាសហគមន៍មួយរូប វ័យ៧១ឆ្នាំ លោក សយ សាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងពេលវេលាប្រចាំថ្ងៃ ដើម្បីការពារ «ព្រៃសហគមន៍មេត្តាធម្មជាតិ» ឬ «ព្រៃឧត្ដមស្រែពស់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទោះបីជាធ្លាប់រងអំពើហិង្សាជាច្រើនដង និងកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ដោយសារការរារាំងមិនឱ្យកាប់បំផ្លាញព្រៃសហគមន៍។