ពលរដ្ឋ​ម្នាក់​​ទៀ​ត​​ជាប់​​ពន្ធនា​គារ​​ជិត​១​​​ខែ​ដោយ​​​សារ​​​សមត្ថ​​កិច្ច​​​ចាប់​​​ច្រឡំ​​​​ជុំវិញ​​​ករណី​​លួច

ពលរដ្ឋម្នាក់ទៀតដែលគេដឹងថា ជាមនុស្ស​ស្លូតត្រង់ ឈ្មោះ កង រតនា រស់​នៅ​ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាន​ឃុំក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌ជិត​១ខែ ដែលសាច់ញាតិបុរសក្រីក្រដើររើស​អេត​ចាយរូបនេះ សម្ដែងការមិនសុខចិត្តចំពោះទង្វើរបស់មន្ត្រីពាក់ព័ន្ធនេះ។

អ្នក​​ឃ្លាំមើ​ល​​និង​​សហគមន៍​​ជំរុញ​​​ឱ្យ​​រក​​ឫស​គល់​​អ្នក​​ពាក់​ព័ន្ធ​​​ធ្វើ​​អាជីវ​កម្ម​​​រ៉ែ​មាស​​ខុស​​ច្បាប់​​នៅ​​ព្រៃ​ឡង់

សហគមន៍ការពារព្រៃឡង់ មើលឃើញថា ការកាត់ផ្ដាច់ដង្ហើមខ្សែសង្វាក់ផលិត​កម្ម និងការផ្ដន្ទាទោសលើអ្នកនៅពីក្រោយ​ខ្នង ឬអាជ្ញាធរពាក់ព័ន្ធក្នុងរឿងនេះ ទើបជាវិធានការគន្លឹះ អាច​ធានាបាននូវការការពារភោគទ្រព្យជាតិ ក្នុងតំបន់ព្រៃឡង់ មិនឱ្យរងការបំផ្លិចបំផ្លាញ​ជា​ថ្មីទៀត។

ថៃ​ជីក​ប្រឡាយ​រំលោភ​យក​ដី​ខ្មែរ​រាល​ដាល​ដល់​តំបន់​ជាំ​ស្រងាំ​ខេត្ត​ឧត្តរ​មាន​ជ័យ

ថៃបានពង្រីកការឈ្លានពានជីកដីកម្ពុជា​រាលដាលដល់តំបន់ជាំស្រងាំ ក្នុងខេត្តឧត្តរមានជ័យ ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់រុញសំណុំរឿងព្រំដែនទៅតុលាការអន្តរជាតិ ដើម្បីបង្ខំថៃដកកងទ័ពចេញពីទីកដីកម្ពុជាចំនួន ៧៦ទីតាំងនៅឡើយ។

បទវិភាគ៖ នីតិ​រដ្ឋទាប​​​​​​ជា​ក្តីបារម្ភ​ពី​តម្លា​ភាព​សម្រាប់​អតិថិជន​ ឡេង ណាវ៉ាត្រា ជាង​៣ពាន់​គ្រួសារ?

វិបត្តិហិរញ្ញវត្ថុ និងការប្រកាសក្ស័យធនក្នុងវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធនឹង​គម្រោងធំៗ រួមទាំងគម្រោង ៦អា របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតជាប្រធានបទដ៏ក្តៅគគុក និងជាកង្វល់យ៉ាងជ្រាលជ្រៅសម្រាប់សាធារណជន និង​ដំណោះស្រាយសមរម្យសម្រាប់អតិថិជន​​ចំនួន ៣៨០០០គ្រួសារ។

ការ​ព្រមាន​ប្តឹង​​លោក ឡេង ណាវ៉ាត្រា ត្រូវ​គេជឿ​ថា​ជា​ការ​បង្វែរ​​កា​រ​​ចាប់​​អារម្មណ៍​​​របស់​​មហា​ជន​

វិបត្តិបុរីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ឈាន​ដល់ការព្រមានចាត់ការតាមច្បាប់​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលការណ៍នេះ ក្រុមអ្នកតាមដាន បង្ហាញការយល់ឃើញថា មេដឹកនាំបក្សកាន់អំណាច កំពុងបង្វែរការចាប់អារម្មណ៍ក្រោយលាងលុយក្នុងរបរអចលនទ្រព្យនេះ អស់ប្រយោជន៍ មុននឹងឈានទៅចាប់ដាក់គុកដូចករណីឧកញ៉ា ឡេង ចាន់ណា ខណៈអ្នករងគ្រោះពិតប្រាកដ គឺពលរដ្ឋចាញ់បោកក្រុមហ៊ុន​នេះ ជិត ៤ម៉ឺនគ្រួសារឯណោះទេ។

បទវិភាគ៖ ព្រៃឈើ និង​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា ​

ក្រោយកាន់អំណាចជាង ៤០ឆ្នាំ បន្ទាប់ពីបានយកជ័យជម្នះដោយចុងកាណុងទៅ​លើ​ក្រុមខ្មែរក្រហម នាដើមឆ្នាំ១៩៧៩ រដ្ឋាភិ​បាល​ដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា បានកាច់ចង្កូតនាវាកម្ពុជា​ស្ទើរតែទាំងស្រុង លើកលែងតែរដ្ឋាភិបាលកាលពីអាណត្តិទី១ ដោយអំណាច​ខ្លះបានធ្លាក់ទៅក្នុងដៃគណបក្ស​​ហ៊្វុន​ស៊ិនប៉ិច ដែលជាបក្សឈ្នះការបោះ​ឆ្នោត​ពេល​នោះ។

ដីព្រៃ​ឡង់​ជាង​៣០០​ហិកតា​ទៀត​នៅ​ខេត្ត​កំពង់​ធំ​ក្លាយ​ជា​ដី​ចម្ការ​កៅ​ស៊ូ​របស់​អ្នក​មាន​អំណាច

សកម្មជនការពារព្រៃឡង់ អះអាងថា សកម្ម​ភាពឈូសឆាយដីព្រៃឡង់ជាង ៣០០ ហិកតា ឱ្យក្លាយជាវាល ដើម្បីទន្ទ្រាន​យកដីដាំកូនកៅស៊ូ និងដាំស្វាយចន្ទីរ នៅចំណុចតំបន់អូរគគីរ ឃុំសុចិត្រ ស្រុកសណ្តាន់ ដោយក្រុមអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង កំពុងបំផ្លាញ​ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរ ក្នុង​ដែន​អភិរក្ស​​ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។

មេធាវី​សង្ឃឹម​ថា​លោក ខឿន វីរ៉ាត់ នឹង​មាន​សេរី​ភាព​នៅ​ខែ​ក្រោយ​បើ​សាលា​ដំបូង​កាត់​ក្តី​មិន​លម្អៀង

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក ខឿន វីរ៉ាត់ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នគណបក្សកម្លាំងជាតិ ប្រចាំខេត្តព្រៃវែង ពាក់ព័ន្ធនឹង​បទ​ចោទ​ប្រកាន់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ជេរប្រមាថអ្នករាជការសាធារណៈ» តាមមាត្រា ៤៩៤ និង ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ។

វិភាគ៖ តើ​ការ​ដក​អាជ្ញា​បណ្ណ​កាស៊ីណូ​គ្រប់​គ្រាន់​ដើម្បី​បំបែក​​បណ្តាញ​​ឆបោក​​ដែរ​​ទេ?

ការសម្រេចផ្អាកល្បែងអនឡាញនៅតាមកាស៊ីណូ គឺជាជំហានដែលអាច​ជួយ​ទប់​ស្កាត់​ការឆបោក ប៉ុន្តែក៏បង្ហាញពីភាព​ទន់ខ្សោយនៃការគ្រប់គ្រងកន្លង​មក​ដែរ។ លោក ស សុខា បានប្រកាសកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា កម្ពុជានឹងផ្អាកប្រតិបត្តិការល្បែង​អន​ឡាញ​នៅកាស៊ីណូ​ទូទាំងប្រទេស ចាប់​ពី​ខែ​​តុលា ដើម្បីទប់ស្កាត់ការឆបោកតាមបច្ចេកវិ​ទ្យា និងគ្រប់គ្រងលំហូរប្រាក់មិន​មាន​ប្រភពច្បាស់លាស់។

វិភាគ៖ ហេតុអី​យោធា​ថៃ​បោះ​ដៃ​ឱ្យ​រដ្ឋ​បាល​ស៊ីវិល​ការ​ពារ​ទង្វើ​​ឈ្លាន​ពាន​កម្ពុជា?

មួយរយៈចុងក្រោយនេះ ថៃប្រើប្រាស់រដ្ឋបាលស៊ីវិល ដូចជាក្រសួងការបរទេស និងសភា ឱ្យមកចេញមុខជំនួសក្រុមយោធា ក្រោយក្រុមនេះ បើកប្រតិបត្តិការផ្ទាល់វាយដណ្តើមគ្រប់គ្រងទឹកដីកម្ពុជា​ជាង៧០ទីតាំងតាមខេត្តជាប់ព្រំដែនចាប់ពីឆ្នាំ២០២៥មក។