ភាព​ឥត​ការ​ងារ​ធ្វើ​​បន្ត​​រុញ​ច្រាន​​ពលរដ្ឋ​​កម្ពុជា​​ធ្វើ​​​ចំណាក​ស្រុក​​ខុស​ច្បាប់​​ទៅ​​ប្រទេស​​ថៃ

ហោចណាស់មានពលរដ្ឋខ្មែរប្រមាណ ៧៨ នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ ក្រោយពួកគេឆ្លង​ដែន​ខុស​ច្បាប់ចូលទឹកដីថៃ។ នេះបើតាម​ការផ្សព្វផ្សាយរបស់ប៉ុស្តិ៍នគរបាលច្រក​ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែល​​ឱ្យដឹងបន្ថែមថា ក្នុងចំណោមពលរដ្ឋ​ទាំងនោះ មានស្ត្រីចំនួន ២១ នាក់ និង​កុមារ ៩ នាក់។

ពលរដ្ឋ​ ​៣​ឃុំ នៅ​​មណ្ឌលគិរី​​បារម្ភ​​ដើ​ម​​រាំង​​ត្រូវ​​គេ​​កាប់​​ដឹក​​លក់​​ទៅ​​​វៀត​ណាម​​ប៉ះ​ពាល់​​ជីវភាព​​ពួក​​គាត់​

ពលរដ្ឋរស់នៅក្នុងឃុំប៊ូស្រា ឃុំស្រែអំពូម ស្រុកពេជ្រាដា និង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខកចិត្តអាជ្ញាធរខេត្តនេះ បណ្ដែតបណ្ដោយឱ្យបទល្មើសព្រៃឈើដឹកឆ្លងដែនទៅកាន់ប្រទេ​ស​វៀត​ណាមជាថ្មីទៀត តាមច្រកដាក់ដាំ។

លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ឃោសនា​​រក​​សំឡេង​​ឆ្នោត​​ឱ្យ​​​បក្ស​​ប្រជាជន​​ក្រោម​​ការ​​រិះ​គន់​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រងការរិះគន់ធ្ងន់ៗ ពីក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា ជុំវិញការឃោសនារកសំឡេងឆ្នោតឱ្យគណបក្ស​កាន់អំណាច មុនរដូវឃោសនាបោះឆ្នោតមកដល់ ដែលជាក្តីបារម្ភពីការបន្សល់ទុកមរតកប្រកួតប្រជែងខ្វះតម្លាភាព។

សហគមន៍​រតនគិរី​​មិន​​ទទួល​​លុយ ១០​ម៉ឺន​​ដុល្លារ​ ​​ជា​​ថ្នូរ​​លក់​​​ដី​​​​សហគមន៍​​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​​រក​រ៉ែ​មាស

សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ខេត្តរតនគិរី ជាង ៣០០ គ្រួសារ បដិ​សេធ​មិនព្រមទទួលលុយ ១០ ម៉ឺនដុល្លារ ជាថ្នូរលក់ដីសហគមន៍គង់ធំ ៥០ ហិកតា ឱ្យក្រុមហ៊ុនចិន រករ៉ែមាស។

រដ្ឋាភិបាល​​រង​​ការ​​រិះ​គន់​​ប្រើ​​​អំណាច​​ហួស​​ដែន​​កំណត់​​ធ្វើ​​ឱ្យ​​កម្ពុជា​​ចុះ​ខ្សោយ​​រហូត​​បរទេស​​ឈ្លាន​ពាន

ការប្រើអំណាចហួសដែនកំណត់ និងការបំពានតួនាទីរបស់គណបក្សកាន់អំណាច កំពុងធ្វើឱ្យប្រព័ន្ធនយោបាយ និងឯកភាពជាតិកម្ពុជាចុះខ្សោយ និងធ្វើឱ្យកម្ពុជាងាយរងគ្រោះពីបរទេស។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការ​ប្រើអំណាចបំពាន និងរួមគ្នាជាមួយភាគីទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិដោយសន្តិវិធី និងយុត្តិធម៌។

វិបត្តិ​​សិទ្ធិ​​មនុស្ស​​ត្រូវ​​គេ​​ជឿ​​ថា​​កំពុង​​គំរាម​​កំហែង​​ជីវភាព​​ពលរដ្ឋ​​ជា​​ប្រព័ន្ធ

ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោ​បាយ ត្រូវគេមើលឃើញថា រងការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ធ្វើឱ្យពលរដ្ឋរងគ្រោះជាប្រព័ន្ធ ត្រឹមរយៈពេលជិត ១០ឆ្នាំមកនេះ ក្រោយបក្សកាន់អំណាច​ទាញកម្ពុជាឱ្យរអិលចេញពីគន្លងប្រជាធិប​តេយ្យ ដើម្បីសម្រេចផែនការស្នងតំណែង​ពីឪពុកទៅកូន។