តុលាការ​​ផ្តន្ទា​ទោស​​លោក ខឿន វីរ៉ាត់ ដាក់​ពន្ធនា​គារ​​២ឆ្នាំ​​ពី​​បទ​​ញុះ​​ញង់ ក្រោយ​​​​បញ្ចេញ​មតិ​​រឿង​​ព្រំ​ដែន

តុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសសកម្មជនគណបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ពាក់ព័ន្ធនឹងបទ ញុះញង់ និងជេរប្រមាថ ជុំវិញការបញ្ចេញមតិ និង​ចែករំលែកព័ត៌មានលើបណ្តាញសង្គម រិះគន់រដ្ឋាភិបាលរឿងបញ្ហាព្រំដែន​កម្ពុជា-ថៃ។

វិបត្តិ​​សិទ្ធិ​មនុស្ស និង​​ឧក្រិដ្ឋ​កម្ម​​ឆបោក ក្លាយ​ជា​​​ក្តី​​បារម្ភ​​ពី​​គ្រោះ​ថ្នាក់​​អំណាច​​លោក ហ៊ុន ម៉ាណែត

វិបត្តិសិទ្ធិមនុស្ស នយោបាយ ឧក្រិដ្ឋកម្ម​អន​ឡាញ ការឈ្លានពានទឹកដីពីប្រទេសជិត​ខាង និងវិបត្តិបំណុលពលរដ្ឋ ក្រោមការ​រីករាលដាលនៃអំពើពុករលួយជាដើម បានជំរុញឱ្យមានការលើកឡើងពីក្តីបារម្ភ​នៃហានិភ័យរបស់មេដឹកនាំបក្សកាន់​អំណាច ប្រសិនបើបន្ទាត់​នយោ​បាយ​នៅ​តែបន្តដើរបញ្ច្រាស​ទិសពីបំណងពលរដ្ឋ និងអន្តរ​ជាតិ។

សង្គម​ស៊ីវិល​​បារម្ភ​​ពី​​​សេរី​ភាព​​ព័ត៌​មាន​​កាន់​តែ​​រួម​​តូច ក្រោយ​​​រដ្ឋបាល​​ឃុំ​​ដាក់​​លក្ខ​ខណ្ឌ​​ចូល​​យក​​ព័ត៌​មាន

ស្របពេលដែលសេរីភាពខាងសារព័ត៌​មាន និងការផ្សព្វផ្សាយនៅកម្ពុជា កំពុង​រងការរិះគន់ថាមានភាពតូចចង្អៀត​ស្រាប់នៅថ្នាក់ជាតិ ពេលនេះរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងអនុវត្តប្រព័ន្ធរឹតបន្តឹងការចូលយកព័ត៌មានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកាន់តែខ្លាំងឡើង។

CCIM៖ ពលរដ្ឋ​​អ្នក​សារ​ព័ត៌​មាន​ភាគ​ច្រើន​ជួប​​ហានិភ័យ​​ពេល​រាយ​ការណ៍​ព័ត៌​មាន​​​ពី​បញ្ហា​​សហគមន៍

ការសិក្សាស្រាវជ្រាវមួយរបស់អង្គការដែលធ្វើការលើវិស័យសារព័ត៌មាន បង្ហាញថា ពលរដ្ឋអ្នកសារព័ត៌មាន កំពុងបំពេញការ​ងារក្នុងបរិយាកាសរឹតត្បិត និងការយាយីមួយចំនួន ពីសំណាក់អាជ្ញាធរ រួមទាំងការចោទប្រកាន់តាមផ្លូវតុលាការ នៅពេលពួកគេធ្វើសេចក្តីរាយការណ៍ និង​ចែករំលែកព័ត៌មានពីបញ្ហាក្នុងមូល​ដ្ឋាន និងសហគមន៍។

លោក​ ហ៊ុន ម៉ាណែត​ រង​ការ​រិះ​គន់​ពី​ការ​ផ្ញើ​សារ​ខ្វះ​ការ​ទទួល​​ខុស​​ត្រូវ​​ក្នុង​នាម​ជា​មេ​ដឹក​នាំ​

ក្រោយមានការរិះគន់ជុំវិញការថ្លែងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​ឱ្យពលរដ្ឋរងគ្រោះបាត់បង់ផ្ទះសម្បែង​ភូមិករ ឱ្យទៅទារសំណងពីថៃដែលជាអ្នកឈ្លានពាននោះ នៅថ្ងៃពុធនេះ លោក ហ៊ុន ម៉ាណែត បានចេញ​មក​បក​ស្រាយ​ថា អ្វីដែលលោកបាននិយាយនោះ គឺជា​ការឆ្លើយតបទៅកាន់ពលរដ្ឋនៅក្រៅប្រទេសមួយចំនួនដែលឈឺឆ្អាលក្នុងន័យវាយប្រហាររដ្ឋាភិ​បាល​ប៉ុណ្ណោះ។

សហជីព​​​មួយ​​ចំនួន​​រង​​ការ​​រិះ​គន់​​​ថា​​នៅ​​ខាង​​ក្រុម​ហ៊ុន​ មិន​​ការ​ពារ​​អត្ថ​ប្រយោជន៍​​កម្មករ

មិនខុសពីរាល់ឆ្នាំ សហជីពភាគច្រើន​លើស​លប់ តែងនាំគ្នាបោះឆ្នោតមិនឱ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករ ខណៈការដំឡើង ២ ដុល្លារ បែរជាធ្វើ​ឡើងដោយសារការអន្តរាគមន៍របស់នាយក​រដ្ឋមន្ត្រី។

អ្នក​ឃ្លាំមើល​៖ ប្រាក់​​ឈ្នួល​កម្មករ​ឡើង​ដល់​៣០០​​ដុល្លារ​​​ក៏​​​ថៅ​កែ​​មិន​រត់​ដែរ​បើ​​​ទប់​ស្កាត់​អំពើ​​​ពុក​រលួយ

គណបក្សកម្លាំងជាតិ និងក្រុមអង្គការសង្គមស៊ីវិល បង្ហាញការខកចិត្តដូចគ្នា ចំពោះរដ្ឋាភិបាលដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងវិស័យកាត់ដេរ បានត្រឹម ២ដុល្លារបន្ថែមសម្រាប់​ឆ្នាំ២០២៧ ខណៈតម្លៃទំនិញនៅ​លើ​ទីផ្សារ​មានគម្លាតខ្ពស់ខ្លាំង មិនស៊ី​សង្វាក់​គ្នាទៅនឹងការចំណាយប្រចាំថ្ងៃបាន ដែលការណ៍នេះ ពួកគេបង្ហាញការព្រួយបាម្ភពីវិបត្តិកាន់តែធ្ងន់ធ្ងរ ក្រោមសម្ពាធ​បំណុល បើគ្មានអ្វីប្រែប្រួល។

រដ្ឋាភិបាល​លោក ​ហ៊ុន ម៉ាណែត និង​ក្រុម​ប្រ​ឆាំង​​បន្ត​​ចោទ​​​គ្នា​​​ទៅ​​វិញ​​ទៅម​ក​​​​ពី​បទ​​ក្បត់​ជាតិ

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកពីបទក្បត់ជាតិ ខណៈថៃនៅតែបន្តរុលចូលឈ្លានពានទឹកដីកម្ពុជាកាន់តែជ្រៅរហូតដល់ជាង ៨០​ទីតាំង និងកំពុងបន្តសម្រុក​សាង​សង់​​សំណង់​ផ្សេងៗ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ប្តឹង​ថៃ​ទៅ​កាន់តុលាការអន្តរជាតិនៅឡើយទេ។

អ្នក​​រាយការណ៍​ពិសេស​ UN​ ថា​ កម្ពុជា​​កំពុ​ង​​ស្ថិត​​លើ​​ផ្លូវ​បំបែក​​ដ៏​​សំខាន់​​ផ្នែក​​សិទ្ធិ​មនុស្ស​

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក ថម អេន​ឌ្រូ (Tom Andrews) បន្តលើកឡើង​ពីក្តីបារម្ភជុំវិញការរឹតត្បិតសេរីភាពបញ្ចេញ​មតិ លំហពលរដ្ឋ និងសិទ្ធិនយោ​បាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិ​មនុស្ស សកម្មជន និងអ្នកនយោ​បាយ​ជាដើម។

វិភាគ៖ តើ​កត្តា​អ្វី​ដែល​​​ធ្វើ​ឱ្យ​​រដ្ឋាភិបាល​​​​​យឺត​យ៉ាវ​​អនុ​ម័ត​​សេចក្តី​ព្រាង​​ច្បាប់​​សិទ្ធិ​ទទួល​​ព័ត៌​មាន?

អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដែល​សេច​ក្តីព្រាងច្បាប់ ស្តីពី «សិទ្ធិទទួលព័ត៌​មាន» នៅជាប់គាំងក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាល ទាំងរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងរដ្ឋាភិបាលបច្ចុប្បន្ន លោក ហ៊ុន ម៉ា​ណែត បើទោះបីជាសេចក្តីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញជាទូទៅថា គឺ​ជា​សិទ្ធិមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រឆាំងអំពើពុករលួយក៏ដោយ។