កម្ពុជា​បញ្ចេញ​​ថវិកា​ ១៥​លាន​ដុល្លារ​ទិញ​រថពាស​ដែក​សម្រាប់​​បំពាក់​​ឲ្យ​​កង​ទ័ព​​​ថែ​រក្សា​​សន្តិភាព​​នៅ​ទ្វីប​​អាហ្វ្រិក​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជា​បាន​សម្រេច​បញ្ជា​ទិញ​រថពាស​ដែក​បន្ថែម​ទៀត ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាជាតិ ​នៅ​ឯ​ប្រទេស​ម៉ាលី ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​តំណែង​មេ​​ប៉េអឹម​​ខេត្ត​ក្រចេះ ​ក្រោយ​​កូន​ប្រុស​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​មេ​ប៉េអឹម​ខេត្ត​ក្រចេះ ក្រោយ​ពី​កូន​ប្រុស​របស់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ ត្រូវ​បាន​ចោទ​ថា បាន​ដក​កាំភ្លើង​គំរាម​ពលរដ្ឋ។

អាមេរិកផ្តល់ជំនួយ២១លានដុល្លារសម្រាប់ការពារព្រៃឡង់

សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន២១លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់ស្ថិតនៅក្នុងខេត្តចំនួន​៤។​

អ្នក​ស្រាវជ្រាវ​ រក​ឃើញ​សារធាតុ​គីមី​ហាម​ឃាត់​ក្នុង​ភក់​បាត​បឹង​ និង​​ត្រី​​នៅ​តំបន់​​ឆ្នុក​ទ្រូ​

អ្នកស្រាវជ្រាវមកវិទ្យាស្ថានបច្ចេកទេសកម្ពុជាដែលបានចុះសិក្សានៅតំបន់ឆ្នុកទ្រូ បាន​រកឃើញវត្ថុមានសារធាតុគីមី​ហាមឃាត់​មាន​នៅក្នុងភក់បាតបឹង ទឹក​ និងត្រី។

សមាគម​ទេសចរណ៍​មួយ​នៅ​សៀមរាប​ប្តឹង​កាសែត​ខ្មែរសុវណ្ណភូមិ ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត​

ប្រធានសមាគមទេសចរណ៍មួយនៅខេត្តសៀមរាបប្តឹងអ្នកកាសែតខ្មែរសុវណ្ណភូមិទៅតុលាការ ដោយចោទថាផ្សាយព័ត៌មានមិនពិត ក្រោយស្នើសុំបកស្រាយ និងសុំទោសតាមបណ្តាញសង្គមឡើងវិញ ប៉ុន្តែ សំណើនេះត្រូវបានបដិសេធ។

បទ​យកការណ៍​៖​ ស្ត្រី​​កម្មករ​​ឡ​​ឥដ្ឋ​​សោក​ស្ដាយ​​ពន់​ពេក​​ក្រោយ​​កូន​ស្រី​​បាត់​បង់​​ដៃ​​ក្នុង​​សិប្ប​កម្ម​​ឡ​​ឥដ្ឋ​

ក្នុងទឹកមុខដ៏ស្រងូតស្រងាត់ អ្នកស្រី ឃឹម ចាន់ណា ខំឆ្លៀតពេលពីការកំដរកូនស្រី ដើរចេញមកជួបអ្នកយកព័ត៌មាន VOD នៅខាងក្រៅមន្ទីរពេទ្យ ដើម្បីរៀបរាប់ពីរឿងរ៉ាវរបស់ស្រីភ័ក្រ កូនស្រីទី២ អាយុ ១០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលរបួសពីគ្រោះថ្នាក់បាត់បង់ដៃស្តាំត្រឹមស្មា ដោយសារកៀបចូលចូលម៉ាស៊ីនកិនឥដ្ឋ។

សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​សិប្បកម្ម​ឡ​ឥដ្ឋ​ដែល​មាន​ក្មេង​ស្រី​ដាច់ដៃ​

សមត្ថកិច្ចខេត្តកណ្តាលកំពុងចុះពិនិត្យសិប្បកម្មមួយកន្លែងដែលកើតមានហេតុការណ៍គ្រោះថ្នាក់រហូតបណ្តាលឲ្យកុមារីម្នាក់ដាច់ដៃម្ខាង ដោយថា នឹងពិរណាចាត់វិធានការក្រោយទទួលបានរបាយការណ៍ច្បាស់លាស់។

ក្រសួងមហាផ្ទៃ ឲ្យ​អភិបាល​រាជធានី​-​ខេត្ត សហការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្តទាំងអស់ ​​សហ​ការជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅពេលក្រុមការងារនេះចុះបំពេញបេសកម្មការ​ងារនៅតាមរាជ​ធានីខេត្ត។

UNDP ជម្រុញកម្ពុជាឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់សេវាសាធារណៈដល់ពលរដ្ឋ

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជំរុញ​កម្ពុជា​ឲ្យ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដោយថា ដើម្បីជំរុញ​កិច្ចខិតខំប្រឹងប្រែងផ្តល់សេវា​ដល់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន។

រដ្ឋាភិបាល​ ជំរុញ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ ជ្រើសរើស​បុគ្គលិក​ចេញ​ពី​មូលដ្ឋាន​

គណៈកម្មការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងតាកែវ ជំរុញ​ឲ្យ​ភាគីក្រុមហ៊ុនដែលទទួលបន្ទុកអនុវត្តគម្រោង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋាន​​ឲ្យអស់​លទ្ធភាព។