មន្ត្រីថា និយ័តករបន្តខ្ទប់គេហទំព័រខេមបូឌា ដេលី ដដែល បើទោះបីពលរដ្ឋអាចចូលមើលបានក្ដី
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងមិនទាន់សម្រេចឲ្យគេហទំព័រសារព័ត៌មាន ខេមបូឌា ដេលី បើកដំណើរការឡើងវិញទេ ចាប់តាំងពីរដ្ឋាភិបាលសម្រេចរាំងខ្ទប់គេហទំព័រសារព័ត៌មានមួយនេះ បើទោះជាគេអាចបើកមើលឃើញនៅពេលនេះក្តី។