កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី
រដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។