រដ្ឋា​ភិបាល​ស្នើ​ម្ចាស់​អគារ​ កុំ​​បណ្តេញ​អ្នក​ជួល​ចេញ​ពេល​កំពុង​មាន​វិបត្តិ​​កូវីដ​១៩​

រដ្ឋាភិបាលបានចេញសេចក្តីណែនាំមួយដោយស្នើទៅម្ចាស់អគារ និងម្ចាស់ទីតាំងទាំងអស់ កុំឱ្យបញ្ឈប់កិច្ចសន្យា ឬបណ្តេញអ្នកជួលចេញ ខណៈដែលអ្នកជួលទាំងនោះពុំមានលទ្ធភាពបង់ថ្លៃសេវាជួលបានទាន់ពេលវេលា ដោយសារបញ្ហាផលប៉ះពាល់នៃជំងឺកូវីដ១៩។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងថ្ងៃច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩។

ព្រះ​មហា​ក្សត្រ និង​សម្ដេច​ម៉ែ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ចិន​នា​ថ្ងៃ​ស្អែក​

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅប្រទេសចិននៅថ្ងៃស្អែកនេះ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

កម្ពុជា​​​រក​​​ឃើញ​​​អ្នក​ផ្ទុក​​​កូវីដ​១៩​ ចំនួន​​​២​​នាក់​​​បន្ថែម​​ទៀត​​នៅ​​​សៀម​រាប​​

កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺកូវីដ១៩ ចំនួន​២នាក់​បន្ថែម​ទៀត​នៅ​ខេត្តសៀម​រាប ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​រក​ឃើញ​កើន​ដល់​ ​១០៩​ករណី​។

លោក ហ៊ុន សែន អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​បារម្ភ​ពី​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​

​លោក​នាយ​ក​រដ្ឋ​ម​ន្ត្រី ហ៊ុន​ សែ​ន ​អំពាវនាវកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ ដោយថា ​រដ្ឋា​ភិបា​លនឹងប្រើច្បាប់អាជ្ញាសឹក ឬហៅថា «ដាក់​​​ប្រ​ទេស​ក្នុ​ង​គ្រា​មាន​អាសន្ន​» តែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដើម្បីទ​ប់​ស្កា​​ត់​ការរីករាលដាល​នៃ​ជំងឺ​រ​លាក​ផ្លូវ​​​ដ​​​ង្ហើម​​ថ្មី​ ​ហៅ​កូវីដ១៩​ ។

លោក ហ៊ុន សែន ឱ្យ​​បិទ​​កាស៊ីណូ​​ទាំង​​អស់​​ទូ​ទាំង​​ប្រទេស​

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​បិទកាស៊ីណូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដោយ​ថា​ ដើម្បីការ​ពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ COVID-19 នៅ​ក្នុង​ប្រទេស​។

លោក-ហ៊ុន-សែន

លោក ហ៊ុន សែន​ កំពុង​ពិចារណា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងនៅថ្ងៃនេះថា ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ឬ កូរ៉ូណា លោកកំពុងពិចារណា និងមានការសិក្សាផ្នែកច្បាប់មួយចំនួន ដើម្បីដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្ន។

លោក ហ៊ុន សែន បញ្ជាក់​ថា​កម្ពុជា​ព្យាបាល​​ជន​​បរទេស​​​ដែល​​មាន​កូវីដ​-​១៩​មិន​យក​ប្រាក់​

លោក ហ៊ុន សែន​ បាន​បញ្ជាក់នៅព្រឹកនេះថា កម្ពុជារ៉ាប់រងក្នុងការព្យាបាល​ជន​បរទេស​ដែលមាន​ផ្ទុក​កូវីដ-១៩​ត្រូវបានរកឃើញលើទឹក​ដី​កម្ពុជា ដែល​ផ្ទុយពីវៀតណាម​ដែល​តម្រូវឱ្យអ្នកជំងឺនេះត្រូវ​ចេញប្រាក់​ដោយខ្លួន​ឯង។

លោក ហ៊ុន សែន​៖ សមរភូមិ​កូវីដ​ពិបាក​ស្មាន​ជាង​សមរភូមិ​សង្គ្រាម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅព្រឹកនេះថា សមរភូមិប្រឆាំងទប់ទល់ជាមួយការឆ្លងរាលដាលមេរោគកូវីដ១៩ ពិបាកស្មាន ហើយប្រឈមជាងសមរភូមិសង្គ្រាមច្បាំងជាមួយសត្រូវ ព្រោះមិនអាចមើលឃើញដោយភ្នែកជាក់ស្តែង។

ករណី​កូវីដ​-​១៩​នៅ​កម្ពុជា​កើន​ដល់​ចំនួន​​៩៣​

កម្ពុជាបាន​រកឃើញ​ជនជាតិបារាំង២នាក់ទៀតនៅខេត្តព្រះសីហនុមានផ្ទុកកូវីដ-១៩ ដែលនាំឱ្យអ្នកមាន​វីរុសនេះនៅកម្ពុជាកើនដល់​៩៣ករណី។

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុន​​ផ្ដល់​​ជំនួយ​​ជាង​​៣១០​លាន​ដុល្លា​រ​សម្រាប់​អភិវឌ្ឍន៍​​កម្ពុជា​

ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ចំនួន​ ៣៤,១៣៨លានយ៉េន ស្មើ​នឹង​ប្រមាណ​ ៣១០លាន​ដុល្លារអាមេរិក​​ ដើម្បី​អនុវត្ត​កិច្ចការ​មនុស្ស​ធម៌ និងគម្រោង​អភិវឌ្ឍន៍​ចំនួន​៥​នៅ​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ