មន្ទីរអប់រំចុះស៊ើបអង្កេតភាពមិនប្រក្រតីការគ្រប់គ្រងរបស់នាយកវិទ្យាល័យទួលប្រាសាទសែនសុខ
ក្រោយពីមានការចុះផ្សាយពីការដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា របស់គ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រួចមក មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានចុះទៅស៊ើបអង្កេតស្វែងរកការពិត កាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែគ្រូបង្រៀនមួយចំនួននៅសាលានោះ យល់ថា ការពិតនឹងមិនអាចរកឃើញឡើយ បើគ្មានការចូលរួមបំភ្លឺឱ្យបានទូលំទូលាយពីលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។