ការ​មិន​​​ប្រើ​​កិច្ច​​ព្រម​​ព្រៀង​​២៣​​តុលា​ និង​​តុលាការ​ ICJ​ ធ្វើ​​​ឱ្យ​​ថៃ​​យក​​ដី​​ខ្មែរ​​យ៉ាង​​ងាយ​ ទោះ​​មាន​​បទ​​ឈប់​​បាញ់​

ការដែលលោក ហ៊ុន ម៉ាណែត មិនប្រើប្រាស់​កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និងមិនរុញសំណុំរឿងព្រំដែន​ទៅតុលាការអន្តរជាតិជាងមួយឆ្នាំមកនេះ ត្រូវបានក្រុមអ្នកតាមដានលើកឡើងថា បានធ្វើឱ្យថៃពង្រីកការឈ្លានពានទឹកដីកម្ពុជារហូតដល់ជាង ៨០ ទីតាំង ដោយងាយស្រួលជាងសម័យ​ណាៗ​ទាំង​អស់ បើទោះបីជាថៃបានចុះហត្ថ​លេខា​លើ​សេច​ក្តី​ថ្លែង​ការណ៍​រួម ស្តីពី សន្តិ​ភាព​រវាងកម្ពុជា-ថៃ នៅរាជធានី​កួឡា​ឡាំពួរ​ក៏​ដោយ។

ព្រំដែន​​ដាច់​​ខ្សែ​​ជាង​​១​ឆ្នាំ​ បន្សល់​​ទុក​​ជន​​ភៀស​​សឹក​​ជាង​​២​ម៉ឺ​ន​​នាក់​​ទៀត​​បន្ត​​រស់​​នៅ​​តាម​​បណ្តា​​ខេត្ត

ក្រោយព្រំដែនដាច់ខ្សែជាង១ឆ្នាំ ដោយ​សារ​តែ​ថៃឈ្លានពាន ជនភៀសសឹកខ្មែរជាង ២ម៉ឺននាក់ទៀត ត្រូវបានគេអះ​អាង​ថា មិនទាន់អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញបាននៅឡើយ ដែលទុក្ខលំបាកនេះ ត្រូវគេ​រិះ​គន់​ថា មក​ពីមេដឹកនាំអសមត្ថភាពទប់ស្កាត់​សត្រូវ​ឈ្លាន​​ពាន។

ថៃ​​ពង្រីក​​ដែន​​គ្រប់​គ្រង​​ដី​​ខ្មែរ​​កាន់​តែ​​ច្រើន​​ក្រោម​​យុទ្ធ​សាស្ត្រ​​​លោក ហ៊ុន ម៉ាណែត «ស្ងាត់​​តែ​​មិន​​ស្ងៀម»

ថៃពង្រីកដែនគ្រប់គ្រងទឹកដីកម្ពុជាតាមព្រំដែនកាន់តែច្រើនឡើងជាបន្តបន្ទាប់ឥតឈប់ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលប្រើ «យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម» ដែលការណ៍​នេះ រងការរិះគន់ថា ជាមេដឹក​នាំ​អសមត្ថភាព បង្កហានិភ័យធ្ងន់ធ្ងរដល់បូរណភាពទឹកដី និងជាតិសាសន៍ខ្មែរ។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​​ខ្មែរ​​គ្រប់​​និន្នា​ការ​​ទុក​​​​ឱកាស​​​ឱ្យ​​​លោក​ដោះ​ស្រាយ​​ព្រំដែន​​ជាមួយ​​ថៃ

ក្រោយរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកតាមដានព្រំដែន លោក ហ៊ុន ម៉ា​ណែត បានចេញមុខអំពាវនាវជាថ្មីទៀត ឱ្យ​ខ្មែរគ្រប់និន្នាការជឿទុកចិត្តលើរដ្ឋាភិ​បាល ដោយទុកឱកាសឱ្យក្រុមការ​ងារ​លោក ដោះស្រាយបញ្ហាព្រំដែន ដែល​ថៃ​បាន​​ឈ្លាន​ពានជាង ១ឆ្នាំមកនេះ។

អាជ្ញាធរ​​ជំនាញ​​បន្ត​​សង្គ្រោះ​​ប្រាសាទ​​ព្រះ​វិហារ ក្រោយ​​រង​​ការ​​បំផ្លាញ​​ដោយ​​យោធា​​ថៃ

ក្រោយការសង្គ្រោះប្រមាណ ២៣ទីតាំង កាលពីដំណាក់កាលទី១ ពេលនេះអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើម «ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទ​ព្រះវិហារ» ដំណាក់កាលទី២ កាល​ពី​ថ្ងៃទី១៩ ខែតុលា។

រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ទទូច​​ឱ្យ​​ថៃ​​​ចូល​​តុ​​ចរចា​ ក្រោម​​ការ​​រិះ​គន់​​ថា​​មិន​​ពង្រឹង​​ខ្លួន​​ការ​ពារ​​ទឹក​ដី

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បន្ត​តាមអង្វរថៃឱ្យចូលតុចរចា និងស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ប៉ុន្តែហាក់មិនសូវយកចិត្តទុកដាក់ក្នុងការប្ដឹងថៃ និងមិនឃើញធ្វើទំនើបកម្មវិស័យយោធាជាដុំកំភួន ដើម្បីត្រៀមខ្លួនការពារទឹកដីពីការឈ្លានពាន​របស់​ថៃ​នោះ​ឡើយ ខណៈថៃមិនត្រឹមតែធ្វើមិន​អើពើ​នឹងសំណើរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅតែបន្តសម្រុករុលចូលទឹកដីខ្មែរបន្ថែមទៀត និងបន្តសាងសង់សំណង់រឹងលើដីខ្មែរជារៀងរាល់ថ្ងៃ ចាប់តាំង​ពីក្រោយបទឈប់បាញ់កាលពីថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ២០២៥ មក។

ថៃ​បន្ត​ព័ទ្ធ​យក​​ភ្នំ​​បេង​​នៅ​​ស្រុក​​អន្លង់​វែង​​ក្រោម​​ជម្រើស​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ស្ងៀម​​តែ​​មិន​​ស្ងាត់​

ជិតមួយឆ្នាំបន្ទាប់ពីបទឈប់បាញ់ត្រូវបាន​បង្កើតឡើង ថៃហាក់មិនបន្ធូរដៃក្នុង​ការពង្រីកការឈ្លានពានកម្ពុជានោះទេ ដែលគេថា បានរាលដាលដល់ភ្នំបេង ស្រុកអន្លង់វែង ធ្វើឱ្យអ្នកឃ្លាំមើល និងអតីតអ្នកនយោបាយប្រឆាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​ពី​ហានិ​ភ័យ​បូរណ​​ភាពទឹកដី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។

ថៃ​បើក​ឱ្យ​​ពលរដ្ឋ​​​ខ្លួន​​ទៅ​ទស្សនា​​ទីតាំង​​​​ឈ្លាន​ពាន​​​នៅ​​​ផ្ទះ​​​តាម៉ុក ចំ​​ពេល​​​ខ្មែរ​​​ជាប់​​ដៃ​​ឈ្លោះ​​គ្នា

ខណៈលោក ហ៊ុន សែន បន្តប្រើពាក្យអសុរោះ វាយបកទៅអតីតតំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរិះគន់ការបាត់​បង់​ទឹក​ដី​នោះ ថៃបានបើកឱ្យពលរដ្ឋខ្លួន ចូលមកទស្សនាផ្ទះតាម៉ុក ជាប់ប្រាសាទ​ព្រះវិហារក្នុងដែនដីខ្មែរ ដែលថៃបាន​ដណ្តើមកាន់កាប់ថ្មីៗនេះ។

បក្ស​​ប្រឆាំង​​បន្ត​​ជំរុញ​​ឱ្យ​​កម្ពុជា​​ប្តឹង​​ថៃ​​ទៅ​​តុលាការ​​អន្តរ​ជាតិ បើ​​ទោះ​​ជា​​​មាន​​ប្រជុំ​​តាម​​យន្ត​ការ UNCLOS

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយ​ភាគីកម្ពុជា និងថៃ នៅថ្ងៃទី១៨ ខែតុលា ម្សិលមិញ ប៉ុន្តែកិច្ចប្រជុំលើក​ទី៣ នឹងបន្តធ្វើទៀតនៅសប្តាហ៍ទី៤ នៃ​ខែ​វិច្ឆិកា ស្របពេលដែលគណៈកម្មការផ្សះផ្សា កត់សម្គាល់ឃើញថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃ បានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅ​ឡើយ។

កម្ពុជា​​បង្ហាញ​​ការ​​ប្រឹង​ប្រែង​​ការ​ទូត​ ​ខណៈ​​មាន​​ការ​​លើក​ឡើង​​ថា​​ថៃ​​រំលោភ​​យក​​​ដី​​ខ្មែរ​​កើន​​ដល់​ ​៨​៥​​ទីតាំង

ខណៈមានការលើកឡើងថា ថៃបានពង្រីក​ការឈ្លានពានកម្ពុជាកើនឡើងដល់ ៨៥ទីតាំង រដ្ឋាភិបាលបានទម្លាយឱ្យដឹងពីការខំប្រឹងប្រែងតវ៉ាលើសមរភូមិការទូត និងខ្វល់ខ្វាយពីវាសនាជនភៀស​សឹក​ជាង ២ម៉ឺន​នាក់ ដែលមិនទាន់អាច​វិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយ​សារការឈ្លានពាននេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ