វិបត្តិ​សង្គម​​អា​ច​​នឹង​កើត​ឡើង​​​បើ​​ពលករ​​ខ្មែរ​មក​​​ពី​ថៃ​ជាង​​កន្លះ​​លាន​​​នាក់​​មិន​​​អាច​​​រក​​​ការ​​​​​ងារ​​បាន​​ធ្វើ

អ្នកជំនាញ និងអ្នកឃ្លាំមើលមួយចំនួន លើកឡើងថា ការបន្តទប់ទល់ទៅនឹងមហិច្ឆតា​បន្តឈ្លានពានទឹកដីតាមរយៈយុទ្ធសាស្ត្ររាយបន្លាលួសវាទយកដីខ្មែរ ពីសំណាក់យោធាថៃបន្ទាប់ពីបទឈប់បាញ់ គឺជារឿងសំខាន់ដែលត្រូវដោះស្រាយ ខណៈមកដល់ពេលនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅជាប់ព្រំដែនថៃបានបាត់បង់ដីធ្លីផ្ទះសំបែងរបស់ខ្លួន។ ក៏ប៉ុន្តែការបង្កើតការងារសម្រាប់​ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីថៃ វាក៏ជារឿងសំខាន់ និងចាំបាច់ផងដែរ ដែលរដ្ឋាភិបាលតាមរយៈក្រសួងការងារត្រូវធ្វើដំណាលគ្នាជាបន្ទាន់។

រដ្ឋាភិបាល​រងការ​ចោទ​ថា​បិទ​បាំង​រឿង​ទាហាន​ថៃ​យក​ដី​ខ្មែរ​បន្ថែម​ទៀត​នៅ​ជើង​ប្រាសាទ​តាមាន់​ធំ

រដ្ឋាភិបាលរងការរិះគន់ថា បានព្យាយាម​បិទ​បាំងទង្វើទាហានថៃ ចូលមក​រាយ​លួស​បន្លា​ព័ទ្ធយកដីខ្មែរបន្ថែមទៀ​តនៅជើង​ប្រាសាទតាមាន់ធំ បើទោះ​បីហេតុ​ការណ៍​នេះ បានកើតឡើងតាំងពីចុងសប្តាហ៍​មុនក្តី តែក្រសួងពាក់ព័ន្ធ នៅតែអះអាងថា ស្ថានភាពនៅតាមព្រំដែនស្ថិត​ក្នុងសភាពស្ងប់ស្ងាត់។

រដ្ឋាភិបាល​ចេញ​ការ​ពារ​ក្រោយ​រង​ការ​រិះ​គន់​ថា​នឹង​កាត់​ដី​ឱ្យ​ថៃ​ក្រោម​លេស​ការ​ពារ​សន្តិ​ភាព

រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ បានចេញការពារជុំវិញការអត់ធ្មត់ មិន​តបត​ទៅនឹងទង្វើឈ្លានពានរបស់ថៃ ដែលថៃបានចូលមកព័ទ្ធបន្លាលួសយកចិត្តខ្មែរតាមចិត្ត ក្រោមបទឈប់បាញ់ ខណៈមានការរិះគន់ថា ភាពអត់ធ្មត់នេះ ជាជំហានឆ្ពោះទៅកាត់ដីឱ្យទៅប្រទេស​ថៃ ដើម្បីការពារអំណាចក្រោមពាក្យស្រឡាញ់​សន្តិភាព ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយ​​​វៀតណាម អំឡុងទសវត្សរ៍​ទី​៨០។

សង្គមស៊ីវិល​​កម្ពុជា​​និង​​​ថៃ​ជាង​៧០​ស្ថាប័ន អំពាវ​នាវ​ឱ្យ​​​ថៃ​ដោះ​លែង​​ទាហាន​​ខ្មែរ​​១៨​នាក់​

ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃជាង ៧០​ស្ថាប័ន អំពាវនាវដល់រដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ឱ្យ​ត្រឡប់​មកមាតុប្រទេសវិញ ដោយថា ការ​បន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់​តែជាការបន្តបញ្ឆេះភាពតានតឹង និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ។

ក្រុមហ៊ុនប្រេង​ឥន្ទនៈ​ចំនួន​៣៥​ប្តេជ្ញា​បញ្ចប់​កុង​ត្រាជា​មួយ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេង​ភីធីធី

អ្នកគ្រប់គ្រងដែលបញ្ជាទិញសិទ្ធិ​ចែក​ចាយ​នៃក្រុមហ៊ុនប្រេងឥន្ទនៈ ភីធីធី (PTT) បានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនប្រហែល២០០ក្រុមហ៊ុន មានក្រុមហ៊ុន​ជាង៣០ក្រុមហ៊ុនហើយ ដែលឯកភាព​ក្នុងសំឡេងតែមួយ ព្រមផ្តាច់ខ្លួនចេញពីក្រុមហ៊ុនធំនេះ ទៅបង្កើតក្រុមហ៊ុនមួយថ្មី ដែលជាគំនិតផ្តួចផ្តើមដោយកម្ពុជាផ្ទាល់ ខណៈក្រុមហ៊ុនប្រមាណ​១៦៥ក្រុមហ៊ុនទៀត នៅបន្តរក្សាប្រេន​ឆាយ និងបន្តធ្វើអាជីវកម្មផ្គត់ផ្គង់ក្រោមស្លាកយីហោឈ្មោះ ភីធីធី (PTT) នេះ​នៅឡើយ។

ថៃគំរាមប្រើកម្លាំងយោធា​វាយ​យក​ដី​ខ្មែរ​នៅ​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ

យោធាថៃគំរាមប្រើច្បាប់អាជ្ញាសឹក វាយគ្រប់គ្រងយកភូមិជោគជ័យរបស់កម្ពុជា ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ ដោយសំអាងថា ទីតាំងនោះជាដែន​ដី​របស់ខ្លួន ស្ថិតនៅភូមិណងចាន់ បើទោះបី ក្រុមការងារជំនាញនៃប្រទេសទាំងពីរ កំពុងមូលមាត់គ្នាអនុវត្តកិច្ចព្រម​ព្រៀងបទឈប់បាញ់។

អ្នកឃ្លាំមើលថា ICJ និង​កិច្ច​ព្រម​ព្រៀង​ប៉ារីស​អាច​ផ្អាក​ស៊ុយ​អែត​លក់​យន្ត​ហោះ​ចម្បាំង​ឱ្យ​ថៃ

ការដែលកម្ពុជាដាក់លិខិតជំទាស់ប្រទេស​ស៊ុយអែត លក់យន្តហោះចម្បាំង​៤គ្រឿងឱ្យថៃនោះ ត្រូវគេមើលឃើញថា​ ហាក់គ្មានប្រសិទ្ធិភាពនោះទេ បើកម្ពុជាមិនពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ទល់ការឈ្លាន​ពាន​​របស់ថៃ ខណៈបទឈប់បាញ់ស្ថិតក្នុង​ភាពផុយស្រួយ។

មេដឹកនាំ​ហាក់​មិន​សូវ​អើពើ​បង្ក្រាប​អំពើ​ពុក​រលួយ​​ដែល​កំពុង​បំផ្លាញ​កម្ពុជា​ជា​ប្រព័ន្ធ​ពិសេស​​​វិស័យ​ការ​ពារ​ជាតិ

នៅពេលដែលមានការផ្ទុះអាវុធទ្រង់​ទ្រាយ​ធំជាមួយថៃ រយៈពេល៥ថ្ងៃ កាល​ពី​ខែ​​កក្កដា គេឃើញកងទ័ពកម្ពុជានៅជួរមុខ និងក្រុមគ្រួសារពួកគាត់ក្នុងចំនួនដ៏ច្រើនបានបង្ហោះសាររូបភាព និងវីដេអូ​ព្រោងព្រាតពេញបណ្តាញ​សង្គម បង្ហាញពីភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំង​​ដ៏គួរឱ្យសង្វេគ ធ្វើឱ្យពលរដ្ឋ​ខ្មែរដែល​​ជាអ្នកស្រឡាញ់ជាតិរំជួលចិត្តយ៉ាងខ្លាំង។

អ្នកភូមិ​ជោគ​ជ័យ​ប្តេជ្ញា​ប្ដូរ​ជីវិត​ទប់​ទល់​នឹង​យោធា​ថៃ​បើ​ពួក​គេ​នៅ​តែ​បន្ត​ឈ្លាន​ពាន​ដី​ខ្មែរ

ខណៈរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ តែងតែប្រកាសពីបច្ចុប្បន្នភាព នៅតំបន់ព្រំដែនថៃ ដោយអះ​អាង​ថា មានសភាពស្ងប់ស្ងាត់ជាធម្មតានោះ ភាពពិតជាក់ស្ដែង នៅតំបន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅវិញ មិនស្ងាត់ដូចសម្ដីអ្នកនាំពាក្យស្ថាប័នការពារជាតិកម្ពុជា និយាយនោះទេ ដោយប្រជាពលរដ្ឋនៅតែបន្តដេកយាមទាំងយប់ទាំងថ្ងៃ ស្របពេលដែលក្រុមយោធាថៃ បានដឹកបន្លាលួស និងសម្បកកង់ឡានចាស់ មកជាច្រើនបន្ថែមទៀត ដើម្បីត្រៀមដាក់ពង្រាយ​ព័ទ្ធយកភូមិពលរដ្ឋខ្មែរ។​

អ្នកឃ្លាំមើល​ថា​ខួប១​ខែ​នៃ​បទ​ឈប់​បាញ់​ថៃ​បាន​ដី​ខ្មែរ​រីឯ​ខ្មែរ​ម្ចាស់​ដី​បាន​បទ​ឈប់​បាញ់

ក្រោយបទឈប់បាញ់ចូលជាធរមានរយៈពេល១ខែទៅនេះ គេសង្កេតឃើញថា ថៃបានសម្រេចមហិច្ឆតាយកដីខ្មែរតាមបន្ទាត់​ព្រំដែន ច្រើនកន្លែងតាមផែនទី ដែលមេដឹកនាំខ្មែរហៅថាជាផែនទីចោរ ដូចជា ប្រាសាទតាមាន់ធំ នៅខេត្តឧត្តរមានជ័យ ច្រកអានសេះ នៅខេត្តព្រះ​វិហារ និងនៅភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈកម្ពុជាមិន​តបត ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់គោរព​បទ​ឈប់​បាញ់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ