
បទសម្ភាសន៍៖ បណ្តាញអ្នកការពារព្រៃឈើ ស្នើរដ្ឋាភិបាលការពារពួកគេនៅពេលចុះល្បាត
ព្រៃឈើរតនៈរុក្ខា និងព្រៃសង្ឃសហគមន៍រុក្ខវ័ន មានទំហំដីប្រមាណជាង២០០០០ហិកតា ស្ថិតនៅឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តែបណ្តាញាការពារព្រៃឈើថា បច្ចុប្បន្ននេះព្រៃឈើទាំងអស់នោះនៅសល់ប្រមាណ៦០ភាគរយប៉ុណ្ណោះ ដោយអះអាងថា មានជនខិលខូចលួចចូលកាប់យ៉ាងអនាធិបតេយ្យ មិនមានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ច។
