ស៊ើបអង្កេត៖ កង្វះសហជីពឯករាជ្យ ធ្វើឲ្យមានការរំលោភសិទ្ធិនិង​លក្ខខណ្ឌការងារកម្មករនៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ

របាយការណ៍បូកសរុបការងារឆ្នាំ២០១៧និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថាសហគ្រាស គ្រឹះស្ថានប្រមាណ ៨៨ភាគរយ មានគិលានដ្ឋានប្រចាំក្នុងរោងចក្រ មានកន្លែងហូបបាយ៣៣ភាគរយ មានបន្ទប់បំបៅដោះកូន២១ភាគរយ និងមានទារកដ្ឋានចំនួន២៨ភាគរយ…

ថ្នាំ​គីមី​​ប្រើ​ប្រាស់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​អាចនឹង​បង្ក​ជំងឺ​ផាឃីនសុន​លើ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី

ជា​តំបន់​ដី​ក្រហម​ប្រកប​ដោយ​ជីជាតិ​នោះ រតនគិរី​ជា​ខេត្ត​​គ្រប​ដណ្ដប់​ទៅ​ដោយ​ដំណាំ​កៅស៊ូ ចន្ទី ទុរេន និង​ដំណាំ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ដី​ចម្ការ​ធំៗ ខណៈ​ដែល​​ខេត្ត​ភាគ​ឦសាន​កម្ពុជា​មួយ​នេះ សម្បូរ​ទៅ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​មាន​ចំនួន​​​ដល់​ទៅ​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខេត្ត​នេះ។

ស៊ើបអង្កេត៖ វប្បធម៌និទណ្ឌភាពបណ្តោយឲ្យអំពើហិង្សាក្នុងគ្រួសារមានលក្ខណៈធ្ងន់ធ្ងរ

អំពើហិង្សាក្នុងគ្រួសារនៅតែ​ចាក់ស្រេះក្នុងសង្គមខ្មែរ ហើយអូសបន្លាយរាប់ខែ-ឆ្នាំ រហូត​បណ្តាលឲ្យស្ត្រីខ្លះធ្លាក់ខ្លួនឈឺ រងរបួសធ្ងន់ធ្ងរ ពិការ និងខ្លះទៀតស្លាប់បាត់បង់ជីវិត កត្តាទាំងនេះត្រូវ​បានជនរងគ្រោះ សង្គមស៊ីវិល និងអ្នកច្បាប់អះអាងថា ដោយ​​សារកង្វះទប់ស្តាត់ ឬមានវិធានការផ្លូវ ច្បាប់ឲ្យបាន ទាន់ពេល ដែលពួកគេចាត់ទុកថា ជាវប្បធម៌ និទណ្ឌភាព។​

ស៊ើបអង្កេត៖ ពលរដ្ឋ​នៅ​តែ​ប្រើ​ប្រាស់​សេវាកម្ម​​គ្រូពេទ្យគ្មានច្បាប់ ទោះ​បី​ចំណាយ​ថវិការ​​ច្រើន​ដោយគ្មាន​ប្រសិទ្ធិភាព​

ខេត្តពោធិ៍សាត់៖ ទឹកមុខស្រង៉ូតស្រង៉ាត់អង្គុយដូចអស់សង្ឃឹមនៅលើអង្រឹងក្រោមផ្ទះ ស្ថិត​នៅក្នុង​សង្កាត់​លលក​​ស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ លោក កែវ ម៉ម អាយុ៧០ឆ្នាំ បានចំណាយថវិកា​ជា​ច្រើន​ក្នុង​ការ​ព្យាបាលជម្ងឺរបស់គាត់ជាមួយនឹងពេទ្យនៅតាមភូមិ ដោយ​ពុំ​មាន​ធ្វើការវិនិច្ឆ័យរោគឲ្យ​បាន​ច្បាស់​លាស់​ នឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់​គាត់​បា​ន​ថយចុះ ព្រម​ទាំង​បង្កើនជំងឺជា​ច្រើន​មុខ​បន្ថែមទៀត​។

ស៊ើបអង្កេត៖ ពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មុនពេលខ្ចីប្រាក់ពីស្ថាប័នផ្តល់កម្ចីទាំងនោះ

ជាពលរដ្ឋរស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី៣ឆ្នាំមុន អ្នកស្រី សែម សំអាន អាយុ៤០ឆ្នាំ បានខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន១ពាន់ដុល្លារ ដើម្បី​យក​មក​ទិញ​ក្បឿង​ប្រក់ផ្ទះ និងប្រកបរបរផ្សេងៗ និងជាពិសេសសម្រាប់ទុកមួយចំណែក ដើម្បី​សង​ទៅ​មីក្រូហិរញ្ញវត្ថុ២​កន្លែង​ទៀត​​ដែល​ជាបំណុលចាស់។

ស៊ើបអង្កេត៖ ការយកថ្លៃផ្ញើយាន្តជំនិះនៅផ្សារធំថ្មីខុសការកំណត់របស់រដ្ឋាភិបាល

សម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ឬអ្នកមកពីបណ្តាខេត្តផ្សេងៗ ពួកគេតែងតែនាំកូនចៅទៅដើរលេងកំសាន្ត ឬទៅ​ទិញ​អីវ៉ាន់​​​នៅផ្សារទំនើបចំនួនពីរ ដែលជាការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុន ដើម្បីបង្ហាញនូវភាពស៊ីវីល័យ ​និង​កម្រិត​ធនធានរបស់ពួកគេ។

ស៊ើបអង្កេត៖ គ្រឿងទេសក្លែងក្លាយនិងផលិតផលគ្មានគុណភាព បង្កហានិភ័យដល់សុខភាព ខណៈការគ្រប់គ្រងនៅមានកម្រិត

នៅឯផ្ទះទាម ដំបូលប្រក់ស័ង្កសី ដែលអាចសម្លឹងពីមុខធ្លុះដល់ក្រោយ ស្ត្រីវ័យកណ្តាលម្នាក់ កំពុង​មមាញឹក ទាញយកគ្រឿងទេសជាច្រើនមុខ មកបន្ថែមក្នុងម្ហូបរបស់ខ្លួនដែលកំពុងចំអិន។

ស៊ើបអង្កេត៖ ការនាំអង្ករចេញក្រៅផ្លូវការកើនឡើង នឹងធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចនិងប្រជាកសិករ

ស្រូវ ជាដំណាំដ៏មានសារៈសំខាន់ សម្រាប់ជីវិតមនុស្សនៅលើពិភពលោក។ តួយ៉ាង ប្រទេសដែល​សម្បូរដីធ្វើកសិកម្ម ដូចជាប្រទេសកម្ពុជា ភាគច្រើននៃពលរដ្ឋ គឺប្រកបរបរស្រែចំការ ដើម្បីចិញ្ចឹមជីវិត។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

ស៊ើបអង្កេត៖ ​ពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេសប្រឈម​នឹង​ការអត់​ការងារ​ធ្វើ ​ក្រោយ​ត្រឡប់​មកកម្ពុជាវិញ

លោក ផន យ៉េន ​​បាន​​ចាកចេញពី​ស្រុកកំណើត​ជាមួយ​​ភរិយា​​ទៅ​ធ្វើការងារ​រោង​ចក្រ​នៅ​ប្រទេស​ថៃ កាល​ពី​​ដើម​​ឆ្នាំ​២០១៣។ គ្រួសារ​របស់​គាត់ ​បាន​សម្រេច​ចិត្ត​ត្រឡប់​មក​ប្រទេសកំណើតវិញ​ដើម្បី​មើលថែទាំ​កូន បន្ទាប់ពី​ធ្វើ​ការបាន​ប្រមាណជា​​៥​ឆ្នាំ​ ​និងសន្សំ​ប្រាក់​ធ្វើផ្ទះ​​ក្នុង​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ។

ស៊ើបអង្កេត៖ កុមារត្រូវបានគេបង្ខំឲ្យលក់ដូរពេលរាត្រី

ភ្នំពេញៈ នៅក្នុង​ហាង​ផឹកស៊ីមួយកន្លែងស្ថិត​នៅ​ក្នុង​សង្កាត់​ទួលស្វាយព្រៃ រាជធានីភ្នំពេញ កុមារា វណ្ណ​​សាក់ អាយុ១៣ឆ្នាំ ​ដែល​​បានចាក​ចេញពីស្រុកកំណើតរបស់​ខ្លួន​នៅ​ក្នុង​ខេត្តព្រៃវែង មក​ប្រកប​ជា​អ្នក​ដើរ​លក់ម្ជូរ និងផ្លែឈើផ្សេងៗនៅភ្នំពេញក្នុងពេល​ពេលរាត្រី ដែល​អង្គការ​​​ក្រៅរដ្ឋាភិបាល​បាន​រក​ឃើញ​ថា​ កុមារ​ទាំងនោះ ត្រូវ​បាន​គេបង្ខំ​ឲ្យ​លក់​ដូរ ជាថ្នូរនឹងការទទួល​​បាន​អាហារមួយពេល​​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ