
វិភាគ៖ ហេតុអ្វីបានជាយន្តការប្រឆាំងអំពើពុករលួយមិនហ៊ានប៉ះពាល់ដល់មន្ត្រីជាន់ខ្ពស់?
ក្នុងចំណោមឧបសគ្គធំៗដែលរារាំងដល់វឌ្ឍនភាពជាតិ អំពើពុករលួយនៅតែដើរតួជាមហារីកសង្គមដ៏កាចសាហាវដែលកំពុងស៊ីរំលាយសសរស្តម្ភគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ទោះបីជាមានការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៏ដោយ ក៏លទ្ធផលជាក់ស្តែងនៅលើសមរភូមិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនទាន់បង្ហាញពីសញ្ញាវិជ្ជមានជាដុំកំភួននោះទេ ពោលគឺវាហាក់បីដូចជាការលាបថ្នាំពណ៌ថ្មីលើផ្ទះចាស់ដែលទ្រុឌទ្រោមតែប៉ុណ្ណោះ។









