
ចេកអំបូងលឿងនឹងនាំចេញទៅប្រទេសចិនលើកដំបូងក្នុងខែមីនា
ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោក កែ មុន្ធីវុធ បានប្រាប់ វីអូឌី ឲ្យដឹងថា អ្នកជំនាញចិននឹងមកប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ដើម្បីវាយតម្លៃលើគុណភាពនិងភូតគាមអនាម័យលើដំណាំចេកលឿង ហើយបន្ទាប់មកនឹងសម្រេចផ្តល់សិទ្ធឲ្យក្រុមហ៊ុនណាមួយដែលមានស្តង់ដារទីផ្សារដើម្បីនាំចេញ។