ធនាគារជាតិ​​​ព្រមាន​វិធាន​ការ​ច្បាប់​លើ​ម្ចាស់​គ្រឹះស្ថាន​ឥណ​ទាន​ទទួល​យក​អត្តសញ្ញាណ​បណ្ណ​ឬ​សៀវភៅ​គ្រួសារ​ពី​កូន​បំណុល​

ធនាគារជាតិនៃកម្ពុជា​ ព្រមានដាក់ទណ្ឌកម្មលើម្ចាស់គ្រឹះស្ថានឥណទានជនបទទាំងអស់ ដែលនៅតែបន្តទទួលយកលិខិតយថាភូត ដូចជា អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ពីកូនបំណុលដើម្បីជាថ្នូរសម្រាប់ជាវត្ថុធានាលើការផ្ដល់ឥណទាន

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

អង្គការ២ ទាមទារ​ឱ្យ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ចាត់​វិធានការ​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន៦ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​លើ​អតិថិជន

អង្គការចំនួន២​ ដែលសកម្មលើកិច្ចការសិទ្ធិមនុស្ស ទាមទារ​ឱ្យសា​ជីវកម្មហិរញ្ញវត្ថុអន្តរជាតិចាត់វិធានការ​លើ​ស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជាជាបន្ទាន់ ដើម្បី​បញ្ចៀសផល​​ប៉ះពាល់លើអតិថិជន ក្រោយរកឃើញ​ថា ស្ថាប័នទាំងនេះបានរំលោភលើបម្រាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងពលកម្មកុមារ ការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងចំណាកស្រុក។

ធនាគារជាតិ​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ចាត់​វិធានកា​រ​ចំពោះ​អ្នក​ផ្ដល់កម្ចី​ខុសច្បាប់

ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការច្បាប់ចំពោះអ្នកដែលបានផ្សព្វផ្សាយព័ត៌មាន និងផ្ដល់កម្ចីដោយខុសច្បាប់។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទួល​បណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជុំវិញ​កម្ចីឥណទាន​ខ្នាតតូច​នៅ​កម្ពុជា

អង្គការសង្គមស៊ីវិលចំនួន២ ​អះអាង​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិមួយ​បាន​ទទួល​យកពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​​​កម្ពុជា​។​

ក្រដាស​ប្រាក់​ ១៥ ០០០​រៀល​ទទួល​បាន​ពាន​រង្វាន់​​ឆ្នើម​​ប្រចាំ​តំបន់​អាស៊ី​​និង​ប៉ាស៊ី​ហ្វិក​​ប្រចាំ​ឆ្នាំ​២០១៩​

ធនាគារជាតិកម្ពុជាបានឱ្យដឹងថា ក្រដាសប្រាក់រៀលខ្មែរមួយប្រភេទ គឺក្រដាស ១៥ ០០០រៀល  ត្រូវបានទទួលពានរង្វាន់​ធនបត្រថ្មីឆ្នើម​ប្រចាំតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ២០១៩​ ពីស្ថាប័នអន្តរជាតិ Reconnaissance។

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​​ជំរុញ​ពង្រឹង​សមត្ថភាព​និង​ក្រម​សីលធម៌​មន្ត្រី​គ្រប់គ្រង​តាម​សាខា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីជំរុញពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ​ ក្រមសីលធម៌ និងវិជ្ជាជីវៈ។

កាកសំណង់លាយឡំនឹងទឹកកខ្វក់ហូរចេញពីលូក្រោមហាងកាហ្វេក្បែរឆ្នេរមួយកន្លែងក្នុងក្រុងកំពត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)

ADB ផ្តល់​ប្រាក់​កម្ចី ១៨០ លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ចំនួន​៣

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន ១៨០ លាន​ដុល្លារ ដើម្បី​ជួយ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ចំនួន​៣ និង​ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ផងដែរ។

ពលរដ្ឋ​នៅ​តំបន់​ក្រហម​មួយ​ចំនួន​ស្នើ​អាជ្ញា​ធរ​​ពន្លឿន​ការ​ផ្តល់​​ជំនួយ​និង​សុំ​​ពន្យារ​ពេល​​​បង់​​ប្រាក់​​បំណុល​

ប្រជាពលរដ្ឋមួយចំនួនដែលស្ថិតនៅ«តំបន់ក្រហម»ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានស្នើទៅរដ្ឋាភិបាលឱ្យពន្លឿន​ការផ្តល់ជំនួយជាស្បៀងអាហារដល់ពួកគាត់ ​និងស្នើមីក្រូហិរញ្ញវត្ថុ​ឬធនាគារ​ពន្យារពេលដល់ពួកគាត់​បង់ប្រាក់បំណុល​ក្នុងអំឡុងពេលជួប​ស្ថានភាពដ៏លំបាកនេះ។

ធនាគារ​ជាតិ​កម្ពុជា​ឱ្យ​ផ្អាក​សាខា​ផ្តល់​ប្រាក់​កម្ចី​នៅ​តំបន់​ដែល​បិទ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

ធនាគារជាតិកម្ពុជា បានណែនាំ​ទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យផ្អាកជាបណ្តោះអាសន្ននូវសាខារបស់ខ្លួននៅតំបន់ដែលត្រូវអាជ្ញាធរបិទខ្ទប់ ដើម្បីចូលរួម​ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ថវិកាជាតិចំណាយឆ្នាំ២០២១ថយចុះ១,៩ភាគរយធៀបជាមួយឆ្នាំមុន​

រដ្ឋាភិបាលបានឲ្យដឹងថា នៅឆ្នាំ២០២១ គ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០លានដុល្លារ គឺថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ការបន្ថយនេះដោយហេតុផលថា ដើម្បីធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ