ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

កសិករតាមខេត្ត​មួយ​ចំនួន​ថា​​ស្រូវ​​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ចាប់​ពី​សប្ដាហ៍​មុន

ប្រជាកសិករនៅតាមបណ្តាខេត្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា​តម្លៃ​ស្រូវ​ចាប់​ផ្ដើម​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​លើ​វិស័យ​នេះ​ជា​ខ្លាំង​។

អង្ករ 16

ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ ខណៈអឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធនាំចូល​

ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​​៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ ខណៈអឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធនាំចូល​ប្រទេស​ចិន​សន្យា​បង្កើន​ការ​ទិញ​អង្ករ​១០​ម៉ឺន​តោន​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អង្ករ​ដែល​ប្រទេស​ចិន​សន្យា​ទិញ​ពី​កម្ពុជា​កើន​ដល់​ចំនួន​៤០​ម៉ឺន​តោន​ ក្នុង​ឆ្នាំ​២០១៩​នេះ។

លោក ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាល​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ក្រៅ​ពី​អឺរ៉ុប និង​អាមេរិក

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករកម្ពុជា។

អង្ករ

ម្ចាស់អាជីវកម្មមួយចំនួនថា តម្លៃអង្ករនៅភ្នំពេញមិនមានការប្រែប្រួលទេ

ម្ចាស់អាជីវកម្មមួយចំនួន​នៅរាជធានីភ្នំពេញអះអាងថា តម្លៃអង្ករដែលពួកគេលក់សព្វថ្ងៃមានតម្លៃធម្មតា មិនមានអ្វីប្រែប្រួលទេ បើទោះបីជាសហភាពអឺរ៉ុបបានសម្រេចយកពន្ធពីកម្ពុជាលើផលិតផលនេះក៏ដោយ។​

អង្ករ 16

រដ្ឋាភិបាល​ចាត់​ទុកវិធានការ EU យកពន្ធអង្ករជាអាវុធសម្លាប់កសិករក្រីក្រនិងជាប់បំណុល

រដ្ឋាភិបាល​បាន​ចាត់​ទុក​វិធាន​ការ​របស់សហភាពអឺរ៉ុប (EU) យកពន្ធអង្ករនាំចូលពីកម្ពុជា ថាជាអាវុធសម្លាប់ប្រជាកសិករដែលបច្ចុប្បន្នកំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ។​

ឧស្សាហករ​ស្រូវ​អង្ករ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ ក្រោយ​អឺរ៉ុប​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះ​ពាល់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

អឺរ៉ុប​សម្រេច​ដាក់​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា​៣​ឆ្នាំ​ជាប់​គ្នា​​តាម​សំណើ​សមាជិក​របស់​ខ្លួន

ទីបំផុត​ទៅ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​លើ​អង្ករ​នាំ​ចេញ​ពី​កម្ពុជា និង​ប្រទេស​ភូមា​ហើយ ហើយ​ការ​អនុវត្ត​នូវ​សេចក្ដី​សម្រេច​ថ្មី​នេះ នឹង​ចូល​ជាធរមាន​ចាប់​ពី​ថ្ងៃ​ស្អែក​នេះទៅ​ហើយ។

កសិករនៅតាមបណ្តាខេត្តមួយចំនួនត្អូញត្អែរពីស្រូវធ្លាក់ថ្លៃ

ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន បានត្អូញត្អែរថា ផលស្រូវរបស់ពួកគាត់ដែលប្រមូលបាននៅដើមឆ្នាំ២០១៩នេះ លក់បានតម្លៃថោក ធ្វើឲ្យខាតបង់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់សងលើការចំណាយថ្លៃដើមពេលដាំដុះ។​

មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើអ្នកវិនិយោគកុំរត់ចោលកម្ពុជាបើ EU ដក EBA

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នៅថ្ងៃពុធនេះបានអំពាវដល់វិនិយោគិនបរទេសកុំអោយរត់ចោលកម្ពុជាបើសិនជាមានការទណ្ឌកម្មណាមួយពីសហគមន៏អឺរ៉ុបលើបញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ។

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថត៖ បូ សាវី)

EU សម្រេចជំហានដំបូងយកពន្ធអង្ករពីកម្ពុជា

សហភាពអឺរ៉ុបបានសម្រេចជាជំហានដំបូងយកពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា តាមការស្នើសុំរបស់សមាជិក ដើម្បីការពារតម្លៃផលិតអង្ករក្នុងតំបន់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ