យានជំនិះពីរគ្រឿងចតនៅមុខផ្សារបុរី វីអាយភី ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន R.N. VIP Real Estate នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋថា​ក្រុមហ៊ុន​កសាង​បុរី​មួយ​នៅ​ខណ្ឌដង្កោ​ដាក់​បញ្ចាំ​បណ្ណកម្មសិទ្ធិ​របស់​ពួកគាត់

ប្រជាពលរដ្ឋរស់នៅបុរីមួយក្នុងរាជធានីភ្នំពេញ បានលើកឡើង​​ថា ពួក​គាត់​មិន​បាន​ទទួលបណ្ណ​កម្មសិទ្ធិផ្ទះ និងដី​ដែលពួកគាត់បានទិញពីក្រុមហ៊ុនឡើយ ដោយអះអាងថា ក្រុមហ៊ុនបាន​ដាក់បញ្ចាំអចលនទ្រព្យរបស់ពួកគាត់។

ទឹកលិចលើកំណាត់ផ្លូវ៥០C ខណៈផ្លូវនេះត្រូវបានអាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២១ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។(ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ហាម​មិន​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​៥០C​ជា​បណ្តោះអាសន្ន

អាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រកាសផ្អាកបណ្តោះអាសន្ន មិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ដើម្បីទប់ស្កាត់កុំឱ្យខូចខាតផ្លូវ ខណៈផ្លូវមួយនេះបានលិចជាបណ្តើរៗដោយសារទឹកទន្លេ​ឡើងច្រើន។

អគ្គនាយក​ពន្ធដារ​ពន្យារពេល​បង់​ពន្ធ​អចលន​ទ្រព្យ​រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​នេះ

អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេចពន្យារពេល​​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​រហូត​ដល់​​ចុង​ខែតុលា ឆ្នាំ​​២០២១ ខណៈ​​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ទៀតនៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ។

រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោក១៥ហិកតាបន្ថែមសាងសង់ស្ថាប័នរដ្ឋ

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ១៥០ ០០០ម៉ែត្រការ៉េ (មួយរយហាសិបពាន់ម៉ែត្រក្រឡា)ឬស្មើនឹង១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ ដើម្បីប្រើប្រាស់រៀបចំកសាងការិយាល័យស្ថាប័នរបស់រដ្ឋចំនួន​៣។​

កម្មករសំណង់​ប្រមាណ​៧០ភាគរយ នៅតែបន្តស្នាក់នៅក្នុង​អគារកំពុងសាងសង់

កម្មករ​បម្រើ​ការងារក្នុង​វិស័យ​សំណង់​ ប្រមាណ​​៧០​ភាគរយ នៅតែ​បន្តស្នាក់​នៅ​ក្នុង​​អគារ ​​ដែល​កំពុង​សាងសង់​​​ ទោះបី​ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​​សេចក្តី​ប្រកាស​ ណែនាំ​​ដល់​​ក្រុម​ហ៊ុន​ប្រកប​​អាជីវកម្ម​​សាង​សង់ និង​​អ្នក​​ម៉ៅការ​​សំណង់​ទាំងអស់ ​ឈប់​ឲ្យ​កម្មករ​​ស្នាក់នៅ​ក្នុង​អគារ​​ដែល​កំពុង​​សាងសង់ក៏ដោយ​។

សំណង់អគារ របស់អ្នកស្រី ប៉ា វង្សសម្ភារ

កម្មករ៣នាក់ ត្រូវជណ្តើរយោងសង្កត់ស្លាប់ក្នុងអាគារកំពុងសាងសង់កម្ពស់ជាង២០ជាន់

កម្មករសំណង់ចំនួន៣នាក់ ត្រូវបានជណ្តើរយោងសង្កត់ស្លាប់នៅអាគារកំពុងសាងសង់មួយកន្លែងកម្ពស់​២៤ជាន់ នៅក្នុងសង្កាត់ស្រកចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

របាយការណ៍ក្រសួងដែន​ដី​ បង្ហាញថា​ក្រុមហ៊ុន​សំណង់​ស្របច្បាប់​នៅ​កម្ពុជាមាន​ជិត៦០០

​​ក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និង សំណង់ បានបង្ហាញជាសាធារណៈថាក្រុមហ៊ុនជាតិ និងក្រុមហ៊ុនបរទេស ដែលប្រកប​អាជីវកម្ម​ផ្នែកសំណង់នៅកម្ពុជាមាន​ជិត៦០០។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

សហជីពមួយ រំលឹក​ទៅកម្មករសំណង់​ទាំងអស់ប្រុងប្រយ័ត្នមុនចូលធ្វើការនៅ​ការដ្ឋានសំណង់​

សហជីពមួយ បានរំលឹកទៅកម្មករសំណង់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នមុនចូលទៅបំពេញការងារនៅក្រុមហ៊ុន ឬការដ្ឋានសំណង់​ណាមួយ ដោយថា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា (ក្រសួងរៀបចំដែនដី)

លោក ជា សុផារ៉ា សុំគោលការណ៍ពីលោក ហ៊ុន សែន ចាត់វិធានការសំណង់អគារខុសច្បាប់

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានសុំគោលការណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដោយថា ដើម្បីធានាសុវត្តិភាព និងគុណភាពសំណង់ទូទាំងប្រទេស។

ចលនាមាតាធម្មជាតិ រកឃើញអគារ៥នៅខេត្ត​ព្រះ​សីហនុសង់ផ្ទុយពីសារាចរណ៍ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរ

ចលនាមាតាធម្មជាតិ បាន​រកឃើញថា សំណង់អគារចំនួន៥នៅខេត្តព្រះសីហនុបានសាងសង់ដោយខុសច្បាប់ និងផ្ទុយពីសារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ