ភាព​ផុយ​ស្រួយ​នៃ​វិស័យ​ធនាគារ​ក្នុង​រដ្ឋ​បាល លោក ហ៊ុន ម៉ាណែត

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​កម្ពុជា បានឈានដល់ចំណុចប្រឈម​ដ៏តានតឹងមួយ ដែលបង្ហាញឱ្យឃើញ​នូវគម្លាតយ៉ាងធំធេង រវាងការព្យាយាមធានាអះអាងពីភាពរឹងមាំ និងសន្ទនីយភាព(សមត្ថភាពផ្តល់ទុន) សាច់ប្រាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយរួមគ្នារបស់ធនាគារជាតិនៃកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅ​នឹង​ស្ថានភាពជាក់ស្តែងនៃទីផ្សារធនាគារ​លក់រាយដែលកំពុងមានភាពរង្គោះ​រង្គើ។

សន្ទស្សន៍​ម៉ាក្រូ​សេដ្ឋ​កិច្ច​បង្ហាញ​ដោយ​រដ្ឋាភិ​បាល​ផ្ទុយ​ស្រឡះ​​ពី​តថភាព​នៃ​វិបត្តិ​បំណុល​ពលរដ្ឋ

ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានៅចន្លោះឆ្នាំ​២០២៤ និង២០២៦ គេសង្កេតឃើញមានតថភាពផ្ទុយគ្នាស្រឡះ រវាងកំណើនម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅមានភាពវិជ្ជមាន និងវិបត្តិអសមត្ថភាពទូទាត់បំណុល​នៅកម្រិតគ្រួសារ ដែលកំពុងរីក​រាល​ដាលយ៉ាង​​ខ្លាំង។

ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​កំពុង​គំរាម​កំហែង​វិស័យ​កសិ​កម្ម

ស្របពេលដែលវិស័យកសិកម្មកម្ពុជាញ៉ាំញីឥតល្ហែដោយសារតម្លៃកសិផល និងបញ្ហាប្រព័ន្ធធារាសាស្ត្រ ពេលនេះ​វិបត្តិ​តម្លៃ​ប្រេងឥន្ធនៈ កំពុងក្លាយជាបន្ទុកធំមួយបន្ថែមទៀតដល់កសិករ។

ពី​ការ​ចំណាយ​លើ​រដ្ឋ​បាល​ហួស​ហេតុ​ទៅ​ជា​ការ​វិនិយោគ​ក្នុង​វិស័យ​យុ​ទ្ធ​សាស្ត្រ​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ក្នុង​ស្រុក​និង​សកល

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលទាមទារឱ្យមានការបង្កើនភាពធន់ដើម្បីទប់ទល់នឹងសម្ពាធ​​ពីខាងក្រៅ និងបញ្ហារចនាសម្ព័ន្ធផ្ទៃក្នុង។ បន្ទាប់ពីដំណាក់កាលងើបឡើងវិញក្រោយវិបត្តិកូវីដ កំណើនសេដ្ឋកិច្ចជាតិ​បានចាប់ផ្តើមថយចុះគួរ​ឱ្យ​កត់​សម្គាល់ ដែលជាកត្តាបង្ខំឱ្យមានការពិនិត្យ​​ឡើងវិញជាយុទ្ធសាស្ត្រលើក្របខ័ណ្ឌ​សារពើពន្ធ និងរដ្ឋបាលសាធារណៈ។

អ្នកជំនាញ​ថា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​កំពុង​ទាញ​សញ្ញា​អាសន្ន​​ពី​តម្លៃ​ប្រេង​ឥន្ទនៈ​ឡើង​ថ្លៃ​នៅ​កម្ពុជា

ខណៈសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ដែលបង្កឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិងកំពុងបន្តកើតឡើងក្តៅគគុកឈានចូលដល់ថ្ងៃទី៤ បានធ្វើឱ្យមានការផ្អាកជើងហោះហើរទៅ-មករវាងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងកម្ពុជា រួមទាំង​ធ្វើឱ្យមានការឡើងថ្លៃប្រេងឥន្ទនៈ ដែល​អាចនឹងឈានទៅឡើងថ្លៃទំនិញផ្សេងៗទៀតផងដែរ។

វិបត្តិ​អចល​ន​ទ្រព្យ​និង​ការ​បរា​ជ័យ​ក្នុង​ការ​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​សម​ស្រប​ដល់​ជន​រង​គ្រោះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ឆ្នាំ​​២០២៥-២០២៦

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៥ និង២០២៦ កំពុងស្ថិតក្នុងដំណាក់កាលប្រឈមដ៏ស្មុគស្មាញបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ នោះគឺដោយ​សារ​តែការធ្លាក់ចុះនៃសន្ទុះកំណើនផលិត​ផលក្នុងស្រុកសរុប ដែលមូលនិធិរូបិយ​វត្ថុអន្តរជាតិបានព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម ៤,៨ ភាគរយ ក្នុងឆ្នាំ​២០២៥ និងបន្តថយចុះយ៉ាងគំហុកមក​ដល់​កម្រិត ៤,០ ភាគរយ ក្នុងឆ្នាំ២០២៦។

មាតា​ធម្មជាតិ​​បារម្ភ​ផុត​ពូជ​​ស្វា​ក្តាម​ក្រោយ​​​ក្រុម​ហ៊ុន​​អាមេរិក​​​​មួយ​​​​វិនិ​យោគ​លើ​​​​កសិដ្ឋាន​​ធ្លាប់​មាន​រឿង​អាស្រូវ

អង្គការចលនាមាតាធម្មជាតិ បានលើកឡើងពីក្តីបារម្ភពីការប្រឈមនឹងការផុត​ពូជ​របស់សត្វស្វាកន្ទុយវែង ឬស្វាក្តាម និង​ការជួញដូរសត្វស្វាដោយគ្មានតម្លាភាព ក្រោយពីមានក្រុមហ៊ុនក្នុងវិស័យវិទ្យាសាស្ត្រខ្នាតយក្សមួយរបស់អាមេរិក បានទិញយកកសិដ្ឋានបង្កាត់​ពូជស្វាមួយ​នៅ​កម្ពុជា ដែលកសិដ្ឋានធ្លាប់ចាប់ស្វា​ព្រៃ​មកបន្លំជាស្វាចិញ្ចឹមរួចនាំចេញ​ទៅ​ក្រៅ​​ប្រទេស។

មន្ត្រីពន្ធដារ​​ត្រូវ​បាន​ជំរុញឱ្យលាង​បាប​ខណៈ​ការ​រក​ឃើញ​អំពើ​​​ពុ​ក​​រលួយ​​​នៅ​កម្ពុជា​កាន់​​​តែ​អាក្រក់​

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកជំនួញល្បី​ឈ្មោះ បានជំរុញឱ្យមន្ត្រីពន្ធដារ​លាង​បាប ខណៈអង្គការតម្លា ភាពអន្តរជាតិ បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ដែលមានអំពើពុករលួយអាក្រក់ស្រាប់ ឱ្យធ្លាក់ចុះ១លេខទៀត ក្នុងការវាយតម្លៃជាអន្តរជាតិក្នុងឆ្នាំ​២០២៥។

បញ្ហាប្រឈមធំៗរារាំង​មហិច្ឆតា​ឆ្ពោះ​ទៅ​កាន់​ឋានៈ​ប្រទេ​ស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០ ​របស់​កម្ពុជា

មហិច្ឆតារបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺ​ជា​ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុត​មួយនៃដំណើរការកសាងជាតិឡើងវិញ​ក្រោយសង្គ្រាម។

អ្នក​ជំនាញ​កសិកម្ម​ស្នើ​រដ្ឋាភិបាល​​បើក​​​​រោង​ចក្រ​​ច្នៃ​​ដំឡូង​មី​​​ជាង​​១០​ទីតាំង​​​ឡើង​​​វិញ​​ក្រោយ​​​ពី​​​បិទ​​​ស្ទើរ​​​​ទាំង​​អស់​

អ្នកជំនាញកសិកម្ម សង្កេតឃើញថា មក​ទល់​ពេលនេះ កម្ពុជាមានរោងចក្រកែច្នៃដំឡូងមី យ៉ាងហោចណាស់ ជាង ១០​ទីតាំង​ផ្សេងៗគ្នា ឋិតក្នុងខេត្តមួយចំនួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ឆ្នាំង ឧត្តរមាន​ជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តបាត់ដំបង​ជាដើម ក៏ប៉ុន្តែគេឃើញមានរោងចក្រតិចតួចប៉ុណ្ណោះនៅដំណើរការ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ