
ការពិតនៃវិបត្តិអចលនទ្រព្យនិងសេដ្ឋកិច្ចសិប្បនិម្មិតនៅពីក្រោយវាំងនននៃភាពរីកស្គុះស្គាយ
ដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យនៅកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយនេះ បានបន្សល់ទុកនូវរូបភាពពីរដែលផ្ទុយគ្នាស្រឡះ ដែលនៅម្ខាង យើងឃើញនូវការបង្អួតអគារខ្ពស់ៗកប់ពពកដែលដុះឡើងដូចផ្សិតនៅតាមបណ្តោយមហាវិថីធំៗក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលត្រូវបានគេប្រើប្រាស់ជាទឡ្ហីករណ៍នៃភាពជោគជ័យ និងការរីកចម្រើនក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។









